សិច

ចង់កាត់បន្ថយរោគគាំងបេះដូង និងការឈឺចាប់ អ្នកគួររួមភេទឲ្យបានទៀងទាត់

ជីវិតផ្លូវភេទល្អ ក៏ល្អសម្រាប់បេះដូងរបស់អ្នក។ ក្រៅពីជាវិធីដ៏ល្អ ដើម្បីបង្កើនអត្រាបេះដូងរបស់អ្នកលោត ការរួមភេទក៏អាចជួយរក្សាកម្រិតអ័រម៉ូនអឹសស្ត្រូសែន និងតេសស្តូស្តេរ៉ូនឲ្យមានតុល្យភាពផងដែរ។ វេជ្ជបណ្ឌិត Pinzone បាននិយាយថា នៅពេលដែលអ័រម៉ូនទាំងនេះមានកម្រិតទាប អ្នកអាចនឹងចាប់ផ្តើមមានបញ្ហាជាច្រើន ដូចជាជំងឺពុកឆ្អឹង និងជំងឺបេះដូងជាដើម។

ការរួមភេទញឹកញាប់អាចជួយបាន។ អំឡុងពេលនៃការសិក្សាមួយ បុរសដែលរួមភេទយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការស្លាប់ដោយសារជំងឺបេះដូងដល់ទៅពាក់កណ្តាល បើធៀបទៅនឹងបុរសដែលកម្ររួមភេទ។

កាត់បន្ថយការឈឺចាប់
មុនពេលអ្នកលេបថ្នាំអាស្ពីរីន ចូរសាកល្បងឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។

វេជ្ជបណ្ឌិត Barry R. Komisaruk ជាសាស្ត្រាចារ្យដ៏ល្បីល្បាញនៅសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey បាននិយាយថា “ការឈានដល់ចំណុចកំពូល អាចទប់ស្កាត់ការឈឺចាប់បាន។ វាបញ្ចេញអ័រម៉ូនដែលជួយបន្ថយកម្រិតនៃការឈឺចាប់របស់អ្នក”។ ការរំញោចដោយគ្មានការឈានដល់ចំណុចកំពូលក៏អាចធ្វើបានដែរ។ វេជ្ជបណ្ឌិត Komisaruk បាននិយាយថា យើងបានរកឃើញថា ការរំញោចទ្វារមាសអាចរារាំងការឈឺខ្នង និងជើងរ៉ាំរ៉ៃ ហើយស្ត្រីជាច្រើនបានប្រាប់យើងថា ការរំញោចសរីរៈប្រដាប់បន្តពូជរបស់ខ្លួន អាចកាត់បន្ថយការឈឺចាប់នៅពេលមានរដូវ ការឈឺរលាកសន្លាក់ និងក្នុងករណីខ្លះ សូម្បីតែការឈឺក្បាលក៏ដោយ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play