សុខភាពកុមារ

កូនឈឺធ្មេញ អ្នកគួរជួយគេតាមវិធីណា?

ការឈឺធ្មេញ ប្រាកដជានឹងកើតឡើងចំពោះក្មេងទូទៅ ជាពិសេស ក្មេងដែលចូលចិត្តញ៉ាំផ្អែម ដូចជាស្ករគ្រាប់ សូកូឡា និងបង្អែមជាដើម។ ក្នុងនាមជាឪពុកម្តាយ អ្នកច្បាស់ព្រួយបារម្ភ និងអាណិតកូនខ្លាំងណាស់ហើយ ពេលគេស្រែកយំ ឬនៅមិនសុខក្នុងខ្លួន។

ការឈឺធ្មេញរបស់កូនអ្នកអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
•    ដង្កូវស៊ីធ្មេញ (ពុកធ្មេញ)
•    មានកំណកកខ្វក់នៅជាប់ធ្មេញ
•    ធ្មេញមានខូចប្រហោង
•    ការបាក់ធ្មេញ
•    ការដុះធ្មេញបន្ថែម ដូចជាធ្មេញទាល់ជាដើម។ល។

តើអ្នកគួរជួយកូនតាមវិធីណាខ្លះ ដើម្បីសម្រាលការឈឺចាប់ និងជួយឲ្យគេបានធូរស្រាលជាងមុន?
•    ស្វែងរកមូលហេតុ និងដំណោះស្រាយនៃការឈឺធ្មេញរបស់គេ
•    ណែនាំកូនឲ្យដុះសម្អាតធ្មេញជាប្រចាំ
•    លាងសម្អាតមាត់ដោយទឹកអំបិល
•    ប្រើក្រណាត់ស្អាតត្រជាក់ៗទៅសង្កត់តិចៗនៅកន្លែងឈឺចាប់
•    ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមកម្រិត និងការណែនាំ
•    នាំកូនទៅជួបគ្រូពេទ្យធ្មេញ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play