សុខភាពកុមារ

​ចូរ​បង្រៀន​កូន​អំពី​ទម្លាប់​នៃ​ការថែរក្សា​សក់​ឲ្យមាន​សុខភាព​ល្អ​

​ក្មេង​គួរតែ​រៀន​នូវ​មធ្យោបាយ​ដែល​ផ្តល់​សុខភាព​ដើម្បី​ថែរក្សា​សក់​របស់​ពួកគេ​នៅពេល​អាយុ​ធំ​បន្តិច​។ យ៉ាងណាមិញ​យក​ល្អ​គួរតែ​ណែនាំ​ឲ្យ​កូន​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​ពួក​គេ​ចេះ​អំពី​របៀប​ថែរក្សា​សក់​ឲ្យមាន​សុខភាព​ល្អ​ដូច​មនុស្ស​ធំៗ​ដែរ​៖
•​    ​ចូរ​ធ្វើឲ្យ​សើ​មសក់ និង​ស្បែកក្បាល​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​សិន​មុន​នឹង​កក់​សាប៊ូ​
•​    ​ប្រើប្រាស់​សាប៊ូកក់សក់​ដែល​ត្រូវ​នឹង​ស្បែកក្បាល និង​សក់​
•​    ​ម៉ាស្សា​ជាមួយ​សាប៊ូកក់​ដោយ​ថ្នមៗ​
•​    ​លាង​សម្អាត​គ្រប់កន្លែង​នៃ​សក់​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​
•​    ​គ្រប​សក់​ជាមួយនឹង​កន្សែងពោះគោ​ដើម្បី​ជប់​ទឹក​បាន​ល្អ​។ ប៉ុន្តែ​មិន​ត្រូវ​យក​ទៅ​ជូត​សក់​ដែល​សើម​ឡើយ​ព្រោះ​វា​អាច​ធ្វើឲ្យ​សក់​ខូច​បាន​
•​    ​ចូរ​សិតសក់​ជាមួយនឹង​ក្រា​ដែល​ទន់​និង​មាន​ចន្លោះ​ធ្មេញ​ធំៗ​
•​    ​ចូរ​ចក​សក់​ជា​កន្ទុយ​សេះ​ធូរៗ និង​ប្រើប្រាស់​បូរ​ចង​សក់​ផង​
•​    ​ជ្រើស​ជ្រើស​ស្តាយ​សក់​ដែល​មិន​ទាមទារ​កម្តៅ និង​ការព្យាបាល​ដោយ​គីមី​
•​    ​បើសិន​ជា​ការប្រើប្រាស់​កម្តៅ​លើសក់ ចូរ​ប្រើប្រាស់​ក្នុង​កម្រិត​មួយ​ទាប​បាន​ហើយ​
•​    ​សារធាតុ​គីមី​ក្នុង​ថ្នាំលាប​សក់ និង​ផលិតផល​លេង​ស្តាយ​សក់​ផ្សេងៗ​ទៀត​អាច​ធ្វើឲ្យ​សក់​ខូច​បាន​
•​    ​នៅ​ពល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ចូរ​ប្រើប្រាស់​មួក​ដែល​មាន​ការ​បាំង​ពន្លឺះព្រះអាទិត្យ​ជិត​សក់​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី31  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play