សុខភាពកុមារ

ការធ្វើតេស្តផ្លូវចិត្ត ៖ ទាយ តើទារកក្មេង ៤ នាក់នេះ មួយណាគឺជាក្មេងស្រី?

ការទាយអំពីភេទរបស់ទារក គ្រាន់តែមើលទៅលើមុខ អាចជារឿងពិបាក។ អ្នកវិទ្យាសាស្ដ្រណែនាំថា មនុស្សពេញវ័យ គ្រូពេទ្យវះកាត់ និងគ្រូពេទ្យកុមារទទួលបានចម្លើយត្រឹមត្រូវត្រឹមតែ ៦០% ប៉ុណ្ណោះ។ តើអ្នកគិតថា អ្នកអាចធ្វើបានល្អជាងនេះទេ?

យើងខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកយកចិត្តទុកដាក់លើការធ្វើតេស្តផ្នែកចិត្តសាស្រ្តនេះ ដើម្បីរកមើលថាតើអ្នកពិតជាអាចធ្វើវាបាន ឬក៏រៀនពីរឿងថ្មីពីរទៀតអំពីបុគ្គលិកលក្ខណៈរបស់អ្នកដល់កម្រិតណា។

លេខ ១

ប្រសិនបើអ្នកជ្រើសរើសយកទារកលេខ ១ អ្នកអាចត្រូវបានកំណត់ថា ជាមនុស្សសមហេតុផលម្នាក់ ដែលជឿជាក់លើគោលការណ៍របស់ខ្លួន ហើយមានទំនោរទៅតាមច្បាប់ដែលមានស្រាប់។ អ្នកវិភាគ បន្ទាប់មកអ្នកធ្វើការសម្រេចចិត្តរបស់អ្នក។ អ្នកតែងតែខំអស់ពីសមត្ថភាពដើម្បីរកដំណោះស្រាយត្រឹមត្រូវតែមួយគត់ចំពោះបញ្ហានេះ ដោយព្យាយាមមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃក្នុងពេលតែមួយ។ អ្នកចូលចិត្តជៀសវាងការប៉ះទង្គិច ហើយអ្នកជារឿយៗដាក់ផលប្រយោជន៍របស់អ្នកដទៃជាមុន ទោះបីជាពេលខ្លះ ពួកគេមិនសមនឹងទទួលបានពេលវេលា និងការខំប្រឹងប្រែងក៏ដោយ។ អ្នកតែងតែព្យាយាមមិនលំអៀង ហើយងាកទៅរកប្រាជ្ញារបស់អ្នក នៅពេលអ្នកត្រូវធ្វើការសម្រេចចិត្ត។
វាជាពេលវេលាដែលអ្នកឈប់គិតពីអ្នកដទៃខ្លាំងពេក ហើយចូរផ្តោតលើខ្លួនឯង និងអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ កុំពន្យារសុភមង្គល! កុំភ្លេចថ្ងៃនេះ!

លេខ ២

អស្ចារ្យ! អ្នកមានគំនិតច្នៃប្រឌិតបែបនេះ! អ្នកពេញដោយគំនិតច្នៃប្រឌិត ដែលតែងតែជួយអ្នកបង្កើតរឿងដ៏អស្ចារ្យ។ អ្នកចូលចិត្តភាពសកម្ម និងទទួលយកបញ្ហាប្រឈមថ្មីៗ។ អ្នកមិនដែលខកខានឱកាស ដើម្បីរៀនអ្វីថ្មីនោះទេ។ អ្នកមិនខ្លាចការផ្លាស់ប្តូរដោយសារតែអ្នកជឿថាអ្វីគ្រប់យ៉ាងកើតឡើងចំពោះអ្វីដែលល្អបំផុត។ មានមនុស្សជាច្រើនចង់ចូលមកជិតអ្នក ប៉ុន្តែអ្នកមិនដែលឲ្យពួកគេជិតស្និទ្ធទេ។

ចូររៀនពីរបៀបដោះស្រាយនូវការខកចិត្ត។ ពិតជាមានមនុស្សដែលចង់នៅជាមួយអ្នកហើយអ្នកមិនគួរព្រងើយកន្តើយនឹងអ្នកដែលពិតជាចង់ស្គាល់អ្នកច្បាស់ឡើយ។ គ្រាន់តែផ្តល់ឲ្យពួកគេនូវឱកាសមួយ។ ឆាប់ៗនេះ អ្នកនឹងដឹងថាតើអ្នកត្រូវការមនុស្សពិសេសនោះក្នុងជីវិតរបស់អ្នកឬអត់។

លេខ ៣

ប្រសិនបើអ្នកគិតថា វាជាទារកទី ៣ អ្នកទំនងជាមនុស្សដែលគួរឲ្យស្រឡាញ់ណាស់។ ទេពកោសល្យរបស់អ្នក ជួយអ្នកឲ្យរួមរស់ជាមួយនរណាម្នាក់ ប៉ុន្តែទ្រព្យសម្បត្តិពិតសម្រាប់អ្នក គឺជាពេលវេលាដែលអ្នកចំណាយជាមួយមិត្តភក្តិរបស់អ្នក។ អ្នកឆ្កួតអំពីដំណើរផ្សងព្រេង។
សូមចងចាំថា អ្នកត្រូវបានហ៊ុមព័ទ្ធដោយមនុស្សដ៏អស្ចារ្យជាច្រើន ហើយមួយចំនួននៃពួកគេមិនត្រឹមតែកោតសរសើរអ្នកទេ តែថែមទាំងស្រឡាញ់អ្នកដោយអស់ពីដួងចិត្តទៀតផង។

លេខ ៤ 

ប្រសិនបើអ្នកជ្រើសរើសទារកលេខ ៤ វានឹងនិយាយច្រើនអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ បើទោះបីជាអ្នកមានបេះដូងដ៏ធំទូលាយ អ្នកក៏មានអត្មានិយមដ៏ធំដែរ។ អ្នកគិតថាអ្នកតែងតែនិយាយអំពីអ្វីៗគ្រប់យ៉ាង ហើយមានវិធីរបស់អ្នកក្នុងការធ្វើអ្វីមួយ។ អ្នកមានភាពរឹងមាំ ហើយអ្នកអាចសម្របខ្លួនបានយ៉ាងងាយស្រួល ទៅនឹងកាលៈទេសៈថ្មីៗនៅជុំវិញអ្នក ដូច្នេះហើយអ្នកច្រើនតែដើរតួនាទីនាំមុខគេ។ រឿងល្អនោះគឺថា អ្នកមានគំនិតច្នៃប្រឌិតច្រើន ដូច្នេះ នៅពេលណាដែលអ្នកជាអ្នកដឹកនាំក្រុម ចូរចងចាំយកគំនិតរបស់អ្នកដទៃពិចារណាផង។ អ្នកអាចនឹងមិនតែងតែល្អបំផុតឡើយ។

ប្រសិនបើអ្នកចង់រក្សាមនុស្សល្អនៅក្នុងជីវិតរបស់អ្នក អ្នកគួរតែរៀនដើម្បីក្លាយជាអ្នកស្តាប់ដ៏ល្អ។ មនុស្សនៅជុំវិញអ្នកក៏ចង់មានអារម្មណ៍ថាមានតម្លៃ និងទទួលបានការកោតសរសើរផងដែរ។ លើសពីនេះ សមត្ថភាពរបស់អ្នកក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់នរណាម្នាក់ នឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អប្រសើរជាងមុន៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.brightside.me

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play