សម្រស់

វិធីលាបប្រេងដូង ដើម្បីកម្ចាត់សង្វារ

ប្រេងដូង ត្រូវបានគេស្គាល់ថា ជាគ្រឿងផ្សំសម្រាប់ការព្យាបាលបានច្រើនប្រភេទ។ ប្រេងដូង សម្បូរទៅដោយអាស៊ីត lauric ដែលអាចជួយជួសជុលកោសិកាស្បែកដែលខូច។

ការប្រើប្រេងដូង លើកន្លែងមានសម្លាករាល់ថ្ងៃ អាចជួយស្បែករបស់អ្នកឲ្យជាសះស្បើយកាន់តែលឿន។ វាទំនងជាមិនអាចបំបាត់ស្នាមសង្វារទាំងស្រុងបាននោះទេ ប៉ុន្តែ វាពិតជាអាចកាត់បន្ថយរូបរាងក្រហម និងអាក្រក់របស់ស្នាមទាំងនោះបាន។

របៀបប្រើ ៖

ចូរលាបប្រេងដូងលើកន្លែងមានបញ្ហា រួចធ្វើការម៉ាស្សាដូងប្រេងដូងនោះ ឲ្យចូលទៅក្នុងតំបន់ដែលមានស្នាមសង្វារ ក្នុងរយៈពេល ២-៣ នាទី។ ទុកវាឲ្យចោលរហូតទាល់តែស្រូបចូលក្នុងស្បែករបស់អ្នក។ ចូរធ្វើបែបបទនេះម្តងទៀតរាល់ថ្ងៃ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.brightside.me

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play