ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​អារម្មណ៍​ឈឺចាប់​បែប​រមួលៗ​ដែល​កើតឡើង​លើ​ស្ត្រី​ភាគច្រើន​ទាំង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការឈឺចាប់​នេះ​អាច​មាន​ការប្រែប្រួល​ពី​ឈឺ​ងំ និង​រំខាន​រហូតដល់​ឈឺ​ខ្លាំងក្លា​។ ការឈឺចាប់​ក្នុង​ពេល​មក"/> តើ​អ្នកដឹង​ច្បាស់​ហើយ​ឬ​នៅ​អំពី​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​?

សុខភាពស្ដ្រី

តើ​អ្នកដឹង​ច្បាស់​ហើយ​ឬ​នៅ​អំពី​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​?

​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​អារម្មណ៍​ឈឺចាប់​បែប​រមួលៗ​ដែល​កើតឡើង​លើ​ស្ត្រី​ភាគច្រើន​ទាំង​មុន​ពេល និង​ក្នុង​ពេល​មក​រដូវ​។ ការឈឺចាប់​នេះ​អាច​មាន​ការប្រែប្រួល​ពី​ឈឺ​ងំ និង​រំខាន​រហូតដល់​ឈឺ​ខ្លាំងក្លា​។ ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ងាយ​នឹង​ចាប់ផ្តើម​ក្រោយ​ពី​ការ​ជ្រុះ​អូវុល​នៅពេល​មេ​ជីវិត​ញី​បញ្ចេញ​ពី​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ធ្វើ​ដំណើរ​ទៅក្នុង​បំពង់​ដៃ​ស្បូន​។ 

​ការឈឺចាប់​កើតឡើង​ក្នុង​ពោះ​ផ្នែក​ខាងក្រោម និង​ចង្កេះ​។ វា​ច្រើនតែ​កើត​ឡើង​មួយ​ទៅ​ពីរ​ថ្ងៃ​មុនពេល​មក​រដូវ និង​យូរ​បំផុត​២​ទៅ​៤​ថ្ងៃ​។ ការឈឺចាប់​ដែល​គ្រាន់តែ​ជាប់ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​មក​រដូវ គឺ​ហៅថា Primary Dysmenorrhea  ខណៈពេល​ដែល​ការឈឺចាប់​ដោយសារ​តែ​បញ្ហា​ជំងឺ​ដូចជា Endometriosis ដុំ​សាច់​ក្នុង​ស្បូន ឬ​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក គេ​ហៅថា Secondary Dysmenorrhea​។ 

​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​មួយចំនួន​អំពី​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​៖
•​    ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​គឺជា​ការឈឺចាប់​ដែល​កើតឡើង​នៅ​ពោះ​ផ្នែក​ខាងក្រោម មុនពេល និង​ក្នុង​ពេល​មក​រដូវ​
•​    ​ការឈឺចាប់​អាច​ប្រែប្រួល​ពី​តិចតួច​ទៅ​ធ្ងន់ធ្ងរ​បាន​
•​    ​ស្ត្រេ​ស​ផ្លូវចិត្ត​ក៏​អាច​បង្កើន​ឱកាស​នៃ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​បានដែរ​
•​    ​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា ច​ង្អោ ក្អួត បែក​ញើស វិលមុខ ឈឺក្បាល និង​រាករូស​
•​    ​ការឈឺចាប់​ពេល​មក​រដូវ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​មិន​បាច់​មាន​វេជ្ជបញ្ជា ការព្យាបាល​ពន្យា​កំណើត និង​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួនទៀត​។ 

​ការព្យាបាល​
​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​អាច​រក​ទិញ​បាន​ដោយ​ខ្លួនឯង ហើយ​ភាគច្រើន​អាច​ព្យាបាល​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ទៀត​។ ថ្នាំ​ពពួក Anti-prostaglandin ក៏​ប្រហែឡជា​មាន​សារធាតុ​ប្រឆាំង​ការឈឺចាប់​ដែរ​ដូចជា Ibuprofen ឬ Naproxen ដែល​វា​ជា​ក្រុម​របស់​ថ្នាំ Nonsteroids Anti-inflammatory Drugs (NSAIDs) ។ ថ្នាំ​ប្រភេទ​នេះ​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​តែ​ឯង​ក្នុង​ការបន្ថយ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ដែរ​។ 

​បើសិន​ជា​ស្ត្រី​មាន​ស្ថានភាព​គ្រប់គ្រាន់ គ្រូពេទ្យ​អាច​នឹង​ចេញ​ជា​ថ្នាំ​ពន្យា​កំណើត​ដើម្បី​បង្ការ​កុំឲ្យ​មាន​ការជ្រុះ​អូ​វ៉ុ​ល និង​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​មែន​។ ថ្នាំ​នេះ​នឹង​ធ្វើឲ្យ​ភ្នាស់​ខាង​ក្នុងរ​បស់​ស្បូនស្តើង ហើយក៏​មិន​ឲ្យ​ឈឺចាប់ និង​ធ្លាក់​ឈាមរដូវ​ដែរ​។ 

​ករណីខ្លះ ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​ប្រើ​បន្ត​ជាប់​ដោយ​មិន​ដាច់ ៤ ទៅ​៧​ថ្ងៃ​។ រឿងនេះ​នឹង​មិន​ធ្វើឲ្យ​មាន​ការហូរឈាម​រដូវ​អ្វី​ទាំងអស់​។ ប្រភេទ​នៃ​ការពន្យា​កំណើត​ផ្សេងៗ​ទៀត​ដូចជា កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ទ្វារមាស បង់​បិត​ស្បែក និង​ការចាក់​ថ្នាំ​ក៏​អាច​ជួយ​បន្ថយ​ការឈឺចាប់​បាន​ដែរ​។ 

​បើសិណ​ជា​ការឈឺចាប់​កើតឡើង​ដោយសារតែ​មូលហេតុ​ជំងឺ​ដូចជា Endometriosis ឬ​ដុំ​សាច់​ក្នុង​ស្បូន ការវះកាត់​ប្រហែលជា​ត្រូវ​ធ្វើ​ហើយ​។ 

​ការបង្ការ​
​រឿង​ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​មានដូចជា​៖
•​    ​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ឲ្យបាន​ច្រើន និង​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ គ្រឿង​ស្រវឹង ជាតិ​កាហ្វេ​អ៊ី​ន ប្រៃ និង​ផ្អែម​
•​    ​ហាត់ប្រាណ​ទៀងទាត់​
•​    ​បន្ថយ​ស្ត្រេ​ស​
•​    ​ឈប់​ជក់បារី​

​ការហាត់​យូ​ហ្គា ចាក់​ម្ជុរ​វិទ្យាសាស្ត្រ និង​ម៉ាស្សា​អាច​ជួយ​បាន ប៉ុន្តែ​វា​ក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​អំពី​រឿង​នេះ​ដែរ​។ បើសិន​ជា​ជម្រើស​ព្យាបាល​ដំបូង​មិន​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល ២ ទៅ​៣​ខែ​ទេ អ្នកជំងឺ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​វិញ​។ 

​រោគសញ្ញា​
​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ច្រើនតែ​ជា​ការឈឺចាប់​បែប​ងំ ឈឺ​ខ្ទកៗ ឈឺ​បែប​រមួល​នៅ​ពោះ​ខាងក្រោម ឬ​នៅ​លើ​ថ្ងាស់​ក្រោម​។ រោគសញ្ញា​ផ្សេងៗ​ទៀត​ប្រហែលជា​មាន​ដូចជា​៖
•​    ​ឈឺចាប់​ក្នុង​ចង្កេះ និង​ភ្លៅ​
•​    ​ច​ង្អោ និង​ក្អួត​
•​    ​បែក​ញើស​
•​    ​ខ្យល់គ និង​វិលមុខ​
•​    ​រាក​រូស​
•​    ​ទល់​លាមក​
•​    ​ហើម​ពោះ​
•​    ​ឈឺក្បាល​

​បើសិនជា​រោគសញ្ញា​មាន​ការវិវត្តន៍​កាន់តែ​ធ្ងន់​ទៅៗ ឬ​វា​ចាប់ផ្តើម​នៅ​អាយុ​ចាប់ពី ២៥​ឆ្នាំ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​ហើយ​។ 

​មូលហេតុ​
​យ៉ាងហោច​ណាស់​ម្តង​ជា​រៀងរាល់ ២៨​ថ្ងៃ បើសិនជា​មិន​មាន​មេ​ជីវិត​ឈ្មោល​បង្ក​កំណើត​ជា​ម​យ​យ​មេ​ជីវិត​ញី​ទេ ស្បូន​នឹង​កន្ត្រាក់​ដើម្បី​បញ្ចេញ​ភ្នាស់​ខាងក្នុង​របស់​វា​មក​ក្រៅ​ជា​ឈាមរដូវ​។ 

​សារធាតុ​ដូច​អ័រម៉ូន​ឈ្មោះថា Prostaglandins ជា​អ្នក​ធ្វើឲ្យ​រឿងនេះ​កើតឡើង​។ សារធាតុ​មួយ​នេះ​ជា​អ្នក​បង្កើត​ជា​ភ្នាស់​ក្រាល​នៅ​ស្រទាប់​ស្បូន​ខាងក្នុង​ក្នុង​ពេល​មក​រដូវ​។ វា​ធ្វើឲ្យ​សាច់ដុំ​ស្បូន​កន្ត្រាក់ និង​ឈឺចាប់​បែប​រមួល ដែល​ស្រដៀង​គ្នា​នឹង​ការឈឺចាប់​ដូច​សម្រាលកូន​ដែរ​។ វា​ក៏​អាច​នាំ​ឲ្យទៅ​ជា​ចង្អោ និង​រាករូស​បានដែរ​។ 

​ការ​កន្ត្រាក់​នេះ​នឹង​ទប់ស្កាត់​លំហូរ​ឈាម​ទៅ​ភ្នាស់​របស់​ស្បូន​។ វា​ប្រហែល​ជា​បង្កឡើង​ដោយ​ការឡើង​ខ្ពស់​នៃ​សារធាតុ Leukotrienes ក្នុង​ពេល​មក​រដូវ​ដែរ​។ 

​ការព្យាបាល​ដោយ​ខ្លួនឯង​
​ជម្រើស​មិនមែន​ជា​ការ​លេបថ្នាំ​មួយចំនួន​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន​ខ្លះ​ដែរ​ដូចជា​៖
•​    ​ត្រាំ​ទឹ​កក្តៅ​
•​    ​ស្អំ​ទឹ​កក្តៅ ជា​ពិ​សស​នៅ​ពោះ​ផ្នែក​ខាងក្រោម​
•​    ​ការភ្ញោ​ច​សរសៃប្រសាទ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូនិច​នៅលើ​ស្បែក (Transcutaneous Electrical Nerve Stimulation, TENS)

​ចូរ​កុំ​គេង​អាំង​ភ្លើង​ឲ្យសោះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រលាក​បាន​។ 

​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ធាតុ​ផ្សំ​ដែល​មាន​ក្នុង​តែ Chamomile ប្រហែល​ជា​ជួយ​បន្ថយ​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន ដោយសារ​តែ​វា​ធ្វើឲ្យ​សាច់ដុំ​ស្បូន​ធូរ​។ 

​កត្តា​ប្រឈមមុខ​
​អ្នក​ដែល​ងាយ​នឹង​មាន​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​ញឹកញាប់​ជាងគេ​នោះ​មានដូចជា​៖
•​    ​អាយុ​តិចជាង ២០​ឆ្នាំ​
•​    ​ចាប់ផ្តើម​ពេញវ័យ​នៅ​អាយុ​ចាប់ពី ១១​ឆ្នាំ​ចុះ​
•​    ​មក​រដូវ​ច្រើនៗ​
•​    ​មិន​ដែល​សម្រាលកូន​

​ជំងឺ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​
​មាន​ជំងឺ​ច្រើនណាស់​ដែល​ត្រូវបាន​គេ​ដឹងថា​មាន​ជាប់ទាក់ទង​នឹង​ការធ្វើ​ឲ្យ​ការមក​រដូវ​ឈឺចាប់​កាន់តែខ្លាំង​។ រឿង​ទាំងនេះ​មានដូចជា​៖
•​    ​Endometriosis៖ ជាលិកា​ដែល​ក្រាល​នៅលើ​ស្បូន​បែរជា​លូតលាស់​នៅក្រៅ​ស្បូន​ទៅវិញ​
•​    ​ដុំ​សាច់​ក្នុង​ស្បូន​
•​    ​Adenomyosis៖ ជាលិកា​ដែល​ក្រាល​នៅ​ស្បូន​លូតលាស់​នៅក្នុង​ជញ្ជាំង​សាច់ដុំ​របស់​ស្បូន​ទៅវិញ​
•​    ​Pelvic Inflammatory Disease (PID)៖ ជំងឺ​កាមរោគ​ដែល​បង្កឡើង​ដោយ​បាក់តេរី​។ 
•​    ​Cervical Stenosis៖ ច្រុះ​ខាង​ក្រៅ​របស់​មាត់ស្បូន​តូច​ពេក និង​មិន​មាន​លំហូរ​ឈាមរដូវ​គ្រប់គ្រាន់​

​ស្ត្រី​ដែល​មាន​ចង្កោម​រោគសញ្ញា​គេង​មិន​គ្រប់​ទំនង​ជា​ងាយ​ប្រាប់ថា ពួកគេ​មក​រដូវ​មិន​ទៀងទាត់ និង​មាន​រោគសញ្ញា​ត្រៀម​រាំង​រដូវ និង​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ថែមទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ medicalnewstoday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play