សិច

ការប្រើស្រោមអនាម័យពីរព្រមគ្នា មានប្រសិទ្ធិភាពជាងការប្រើតែមួយ ដើម្បីការពារការមានផ្ទៃពោះ?

ការគិតរបស់អ្នក គឺខុសហើយ។ ការស្រាវជ្រាវបានបង្ហាញថា ការប្រើស្រោមអនាម័យពីរនៅពេលតែមួយ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។

ហេតុអ្វី?

ដោយសារតែស្រោមអនាម័យពីរជាន់លើគ្នា អាចបណ្តាលឲ្យវាដាច់រលាត់ទាំងពីរតែម្តង។ ការប្រើស្រោមអនាម័យតែមួយ គឺមានប្រសិទ្ធភាពជិត ៩៩ ភាគរយ ក្នុងការបង្ការការមានផ្ទៃពោះ ដូច្នេះ អ្នកមិនចាំបាច់ប្រើ "ស្រោមអនាម័យពីរជាន់" ឡើយ។

ការរួមភេទ អាចធ្វើឲ្យមានការច្របូកច្របល់ និងភ័ណច្រឡំច្រើន ជាពិសេស ចំពោះមនុស្សវ័យជំទង់ និងមនុស្សវ័យក្មេង ដោយសារតែវាជាប្រធានបទក្តៅ និងជាបម្រាមប្រពៃណីនៅក្នុងប្រទេសមួយចំនួន។

យើងបានរកឃើញដំណោះស្រាយផ្លូវភេទជាច្រើននៅក្នុងគេហទំព័ររបស់យើងនេះ ប៉ុន្តែ ប្រសិនបើអ្នកមានចម្ងល់ អ្នកអាចសាកសួរវេជ្ជបណ្ឌិត ឬក្រុមការងាររបស់យើងខ្ញុំបាន៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play