ជំងឺទូទៅ

អា​ការៈដែល​អាច​គិត​ថា ការឈឺ​ក្បាល​អ្នក​ជា​ការ​ឈឺ​ចេញពី​ប្រហោង​ឆ្អឹង​នៅមុខ​

​ប្រហោង​ឆ្អឹង​នៅ​មុខ​គឺ​ជា​ប្រភេទ​ដែល​មាន​ខ្យល់​ក្នុងនោះ ហើយ​ប្រហោង​នេះ​អាច​មាន​នៅ​ថ្ងាស ឆ្អឹង​មុខ និង​ខាងក្រោយ​ច្រមុះ​។ នៅពេល​ដែល​ប្រហោង​ទាំងនេះ​រង​ការ​រលាក ដែល​ច្រើនតែ​បណ្តាល​មក​ពី​ប្រតិកម្ម​អាឡែ​ហ្ស៊ី ឬ​ការបង្ក​រោគ វា​នឹង​ហើម និង​ហូរ​ទឹករំអិល​ធ្វើ​ឲ្យ​ស្ទះ​លំហូរ​របស់​វា​បាន​។ 

​ការ​ដែល​កើនឡើង​សម្ពាធ​ក្នុង​ប្រហោង​ឆ្អឹង នឹង​ធ្វើឲ្យ​មាន​ការឈឺចាប់​ដែល​មានអា​រម្ម​ណ៍​ដូចជា​ការឈឺ​ក្បាល​អ៊ីចឹង​ដែរ​។ 

​អ្នក​នឹង​មាន​អារម្មណ៍​ថា​ការឈឺចាប់​នោះ​គឺ​នៅ​ជ្រោះ និង​ជាប់​ក្នុង​មុខ ថ្ងាស ឬ​ក្តោងច្រមុះ​។ ការឈឺចាប់​ច្រើន​តែ​កាន់តែ​ខ្លាំង​ទៅៗ​នៅ​ពេល​អ្នក​ធ្វើ​ចលនា​ក្បាល​ភ្លាមៗ ឬ​ប្រឹង​ក្បាល​ខ្លាំង​។ នៅពេល​ជាមួយគ្នា​នេះ​ដែរ អ្នក​ប្រហែលជា​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា​៖
•​    ​ការហូរ​សម្បោរ​
•​    ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ត្រចៀក​
•​    ​ក្តៅខ្លួន​
•​    ​ហើម​ក្នុង​មុខ​

​ប្រភេទ​ផ្សេងៗ​ទៀត​នៃ​ការកើតឡើង​ការឈឺ​ក្បាល​ម្តងទៀត​ដូចជា ការឈឺ​ក្បាល​បែប​ប្រកាំ​ង ឬ​ការឈឺ​ក្បាល​បែប Tension. គឺ​ច្រើន​តែ​ច្រឡំ​គ្នា​នឹង​ការឈឺ​ក្បាល​ដោយសារ​ប្រហោង​ឆ្អឹង​នៅមុខ​។ ដោយសារ​តែ​ការព្យាបាល​ដែល​តម្រូវ​ទៅ​លើ​ប្រភេទ​ឈឺក្បាល​ដែល​អ្នកមាន ដូច្នេះ​យក​ល្អ​គួរតែ​ស្វែងយល់ថា តើ​រោគសញ្ញា​ដែល​អ្នក​មាន​នេះ​បណ្តាលមកពី​ប្រហោង​ឆ្អឹង​ក្នុង​មុខ​ឬ​អត់​ដែរ​។ បើសិនជា​ប្រហោង​ឆ្អឹង​នៅមុខ​ស្ទះ​ដូចជា ការបង្ក​រោគ អ្នក​ទំនងជា​មាន​អាការៈ​ក្តៅខ្លួន​។ 

​ជាធម្មតា​គ្រូពេទ្យ​នឹង​ប្រាប់​អ្នក​ថា​តើ​ប្រហោង​ឆ្អឹង​ត្រូវ​បាន​ស្ទះ​ដោយ​ផ្អែក​ទៅលើ​រោគសញ្ញា​ដែល​អ្នក​បាន​ប្រាប់ និង​ការពិនិត្យ​រាងកាយ ប៉ុន្តែ​ករណី​ខ្លះ អ្នក​ប្រហែលជា​ត្រូវ​ការថត CT ឬ MRI ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play