សម្រស់

​មាន​ដឹង​អត់​ថា ផ្លែ​ឪឡឹក​អាច​ជួយ​ឲ្យ​សក់​លូតលាស់​ល្អ​បាន​!!!

​តើ​អ្នក​មាន​ដឹង​ទេ​ថា ផ្លែ​ឪឡឹក​គឺ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព​សក់ ជាពិសេស​នៅពេល​ញ៉ាំ​វា និង​យក​វា​ទៅ​លាប​លើ​សក់​តែម្តង​។ ជាតិ​ទឹក​ដ៏​ច្រើន​ដែល​មាន​ក្នុង​ផ្លែ​ឪឡឹក​នឹង​បង្កើត​នូវ​ភាព​អស្ចារ្យ​សម្រាប់​សក់​អ្នក​បាន​។ ផ្លែ​ឪឡឹក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម កាលស្យូម វីតាមីន B6, C ។​ល​។ វីតាមីន C ដ៏​ខ្ពស់​ក្នុង​ផ្លែ​ឪឡឹក​អាចជួយ​ដល់​សក់​ឲ្យមាន​សុខ​ភាពល្អបាន​។ 

​ជម្រុញ​ដល់​ការលូតលាស់​សក់​
​ផ្លែ​ឪឡឹក​ផ្ទុក​ទៅ​ដោយ​សារធាតុ Citrulline ដែល​ជា​អាស៊ីតអាមីណេ​មួយ​ប្រភេទ​នឹង​បំ​លែង​ទៅ​ជា Arginine ក្នុង​រាងកាយ ហើយ​វា​ក៏​ជា​សារធាតុ​ត្រៀមខ្លួន​ទៅ​ជា​ណៃទ្រិច​អុក​ស៊ីត ក្នុងការ​ជម្រុញ​ដល់​សរសៃឈាម​រីក​ធំ​ដែរ​។ សរសៃឈាម​ទាំងអស់​ក្នុង​រាងកាយ​មនុស្ស​យើង​រួម​ទាំង​ស្បែក​ក្បាល​ផង​ដែរ​នោះ សុទ្ធតែ​ត្រូវការ​មាន​សុខភាព​ល្អ​ទើប​ធ្វើការ​បាន​ល្អ​បំផុត​។ នៅពេល​សរសៃឈាម​នៅ​ស្បែក​ក្បាល​ទៅ​ជា​រីក​ធំ វីតាមីន និង​ជីវិត​ដែល​ជា​តម្រូវការ​នោះ​នឹង​អាច​ជួសជុល និង​ផលិត​សារធាតុ Keratin ដែល​ជម្រុញ​ដល់​ការ​ដុះ​សក់​ប្រកប​ដោយ​សុខភាព​ល្អ​បាន​ហើយ​។ 

​បង្ការ​ការ​បែក​ចុង​របស់​សក់ និង​ជ្រុះ​សក់​
​ប្រេង​គ្រាប់​ផ្លែ​ឪឡឹក ដែល​គេ​ស្គាល់​ថា Kalahari Oil ផ្ទុក​ទៅ​ដោយ​សារធាតុ​ជាច្រើន​ដែល​ប្រឆាំង​ការ​រលាក និង​អង់​ទី​អុកស៊ី​ដង់​ដែល​ជួយ​បង្កើនរ​បត់​ឈាម​រត់​នៅ​ស្បែកក្បាល ព្រមទាំង​ផ្តល់​សំណើម​បាន​ថែមទៀត​ផង​។ កាលណា​ឈាម​ទៅដល់​ស្បែកក្បាល​កាន់តែច្រើន ចំនួន​នៃ​ការ​ជ្រុះ​សក់​ក៏​តិច​ដែរ​។ 

​ផ្តល់​សំណើម​ដល់​សរសៃសក់​
​ធាតុ​ផ្សំ​មួយ​របស់​ផ្លែ​ឪឡឹក​គឺ​វា​ជា​អាហារ​ដែល​ផ្តល់​សំណើម​ល្អ​បំផុត​។ ក្រៅពី​អាស៊ីតអាមីណេ វីតាមីន និង​ទឹក ផ្លែ​ឪឡឹក​មាន​ជីវជាតិ​ច្រើន​ដែល​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​សក់​បាន​ពី​ខាងក្នុង​ចេញ​មក​វិញ​។ ការ​ញ៉ាំ​ផ្លែឈើ​នេះ​ទៀងទាត់​នឹង​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ ព្រមទាំង​សរសៃសក់​ផងដែរ​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play