សុខភាពបុរស

“លិង្គខ្ញុំ” ធម្មតាដូចគេដូចឯងអត់? វែង ឬខ្លីពេកអត់? ធ្វើម៉េចទើបដឹងចម្លើយច្បាស់?

បុរសមួយចំនួនហាក់ដូចឆ្ងល់ និងចង់ដឹងអំពីប្រដាប់ភេទរបស់ពួកគេ។ ពួកគេតែងចោទជាសំណួរថាតើលិង្គរបស់គេខ្លី ឬវែង? តូច ឬធំ? មានសុខភាពល្អ ឬមិនល្អ?
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់សម្រាប់បុរសណា ដែលធ្លាប់មានការព្រួយបារម្ភអំពីថាតើលិង្គរបស់គាត់មានទំហំធម្មតាដែរឬទេ។

លិង្គរបស់មនុស្សម្នាក់មានទំហំខុសៗគ្នា ដូចជារាងកាយដទៃទៀតរបស់អ្នកដែរ ដូច្នេះ តូច ឬធំបន្តិចបន្តួច វាហាក់បីដូចជាមិនមានបញ្ហាអ្វីនោះទេ។

ជាទូទៅ សម្រាប់បុរស វាមានការអភិវឌ្ឍន៍នៅពេលខុសៗគ្នា។ អ្នកខ្លះប្រហែលជាចាប់ផ្តើមអភិវឌ្ឍចាប់ពីអាយុ ៩ ឆ្នាំ។ អ្នកដទៃទៀតប្រហែលជាមិនចាប់ផ្តើមអភិវឌ្ឍ រហូតដល់អាយុ ១៥ ឆ្នាំ ឬក៏ក្រោយមកទៀត។ វាគឺអាស្រ័យលើពេលដែលភាពពេញវ័យ និងអ័រម៉ូនរបស់ពួកគេចាប់ផ្តើមធ្វើការរៀងៗខ្លួន។

ការលូតលាស់ទំហំលិង្គ គឺជាផ្នែកមួយនៃភាពពេញវ័យ ដែលរួមបញ្ចូលទាំងការផ្លាស់ប្តូរនានា ដូចជាការដុះរោម ការរីកធំនៃពងស្វាស ការរីកលូតលាស់សាច់ដុំ និងតំបន់ផ្សេងៗទៀត។ 

លិង្គមានទំហំខុសគ្នា ព្រមទាំងរូបរាង និងពណ៌។ លក្ខណៈទាំងនេះគឺជាតំណពូជដូចជាពណ៌ភ្នែក ឬទំហំជើងផងដែរ ហើយគ្មានអ្វីដែលអ្នកអាចធ្វើ ដើម្បីផ្លាស់ប្តូរវាបាននោះទេ។ បើទោះបីជាអ្នកអាចលឺ ឬអាននូវអ្វីដែលគេថា ការធ្វើលំហាត់ប្រាណពិសេស ការញ៉ាំថ្នាំបំប៉ន ឬចំណីអាហារពិសេសអ្វីក៏ដោយ ក៏មិនអាចផ្លាស់ប្តូរវាបានឡើយ។
ជាការពិត ការគិត ឬមើលឃើញថាលិង្គរបស់អ្នកតូច ឬធំជ្រុល ជួនកាល វាអាចគឺជាអារម្មណ៍អន់ចិត្ត និងខុសឆ្គងមួយប៉ុណ្ណោះ។

ក្រៅពីទំហំ បុរសក៏ឆ្ងល់អំពីទិដ្ឋភាពផ្សេងទៀតនៃលិង្គរបស់ពួកគេ ដែលមើលទៅដូចជាថាតើស្បែកគ្របដណ្តប់លិង្គធម្មតាឬទេ តើវាអាចយោលទៅខាងឆ្វេង ឬស្ដាំត្រូវដែរទេជាដើម។ ប្រសិនបើអ្នកព្រួយបារម្ភអំពីលិង្គរបស់អ្នក សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នក។ បុរសដែលកំពុងឈានដល់អាយុពេញវ័យ គួរមានការធ្វើតេស្តពងស្វាសជាទៀងទាត់ ដូច្នេះ វាគឺជាពេលវេលាល្អ ដើម្បីសាកសួរគ្រូពេទ្យរបស់អ្នក។

ប្រសិនបើអ្នកឆ្ងល់ពីការអភិវឌ្ឍរបស់អ្នក កុំព្យាយាមប្រៀបធៀបខ្លួនអ្នកជាមួយបងប្រុស ឬមិត្តភក្តិដ៏ល្អបំផុតរបស់អ្នក។ ពួកគេប្រហែលជាស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍផ្សេងគ្នាជាងអ្នក៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.webmd.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី03  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play