សុខភាពស្ដ្រី

​អាយុ​៣៥​ឆ្នាំ​ហើយ តើ​ស្ត្រី​អាច​មាន​ឱកាស​មាន​ផ្ទៃពោះ​ដែរ​ទេ​?

​ខ្ញុំ​ដឹង​ថា​អ្នក​ពិតជា​ចង់បាន​កូន​ហើយ ប៉ុន្តែ​បើសិនជា​អ្នក​អាយុ ៣៥​ឆ្នាំ​ឡើង​ទៅ​ហើយ អ្នក​ប្រហែលជា​បារម្ភ​ថា​ពិបាក​នឹង​មាន​ឱកាស​ធ្វើ​ជា​ម្តាយ​គេ​ណាស់​។ ពេលនេះ​ខ្ញុំ​អាច​ធានាបាន​ថា អ្នក​អាច​ធ្វើជា​ម្តាយ​គេ​បាន​ទោះបីជា​អ្នក​អាយុ ៣០​ក្រាស ឬ ៤០​ឆ្នាំ​ហើយ​ក៏​ដោយ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​អាចមាន​លទ្ធភាព​មាន​ផ្ទៃពោះ​លឿន ឬ​ងាយ​ដូច​ស្ត្រី​អាយុ​ខ្ទង់ ២០​ឆ្នាំ​ឡើយ​។ 

​កាលណា​ស្ត្រី​អាយុ​កាន់តែ​ក្មេង កាន់តែ​មាន​ឱកាស​មាន​ផ្ទៃពោះ គឺ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​។ មនុស្ស​ស្រី​កើត​មក​គឺ​មាន​មេ​ជីវិត​ញី​មួយចំនួន​ពី​ស្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ហើយ​អ្នកនឹង​បាត់បង់​វា​យ៉ាងហោចណាស់​មួយ​ជា​រៀងរាល់​ការ​មក​រដូវ​ម្តងៗ​។ គុណភាព​នៃ​មេ​ជីវិត​ញី​នឹង​ថយ​ចុះ​នៅ​ពេល​អាយុ​កាន់តែច្រើន​ទៅៗ​។ 

​ស្ត្រី​អាយុ​ខ្ទង់ ២០​ឆ្នាំ គឺ​មាន​ឱកាស ២០​ភាគរយ​ក្នុង​ការ​មាន​ផ្ទៃពោះ​ក្នុងពេល​វដ្ត​រដូវ​ម្តង​។ ដល់​ពេល​ស្ត្រី​អាយុ​បាន ៣៥​ឆ្នាំ ឱកាស​របស់​នាង​អាច​ថយ​ចុះ​មក​ប្រហែល ១៥​ភាគរយ​ក្នុង​មួយ​វដ្ត​រដូវ​។ អាយុ ៤០​ឆ្នាំ ថយ​ចុះ​ដល់ ១០​ភាគរយ និង ៤៥​ឆ្នាំ​ថយចុះ​ដល់ ៣​ភាគរយ​។ 

​នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន អ្នក​គួរតែ​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្តិច ហើយ​វា​ក៏​ប្រហែលជា​ត្រូវការ​ពេលវេលា​យូរ​ជាង​ធម្មតា​ដែរ​។ នៅ​ពេល​អ្នក​អាយុ ២៥​ឆ្នាំ ហើយ​ព្យាយាម​មាន​ផ្ទៃពោះ វា​ប្រហែលជា​ត្រូវការ​ពេល ២ ទៅ​៣​ខែ​។ សម្រាប់​អ្នក​អាយុ ៣៥​ឆ្នាំ​វិញ វា​អាច​ត្រូវការ​ពេល ៦ ទៅ​៩​ខែ​ឯណោះ​។ ដល់​អាយុ ៤៥​ឆ្នាំ ទាល់តែ​ទៅ​ពឹង​អ្នកជំនាញ​ខាង​ការបន្ត​ពូជ ឬ​ឯកទេស​ខាង​ការជួយ​ឲ្យមាន​ផ្ទៃពោះ​។ 

​អ្នក​ប្រហែលជា​ត្រូវការ​វិទ្យាសាស្ត្រ​ជួយ​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ហើយ​នៅពេល​អាយុ​ច្រើនពេក​។ ឧបករណ៍​ពិនិត្យ ឬ​ទស្សន៍ទាយ​មើល​ការ​ជ្រុះ​អូ​ុ​ល អាច​ជួយ​អ្នក​ឲ្យដឹងថា ពេលណា​ក្រពេញ​អូវ៉ែ​បញ្ចេញ​មេ​ជីវិត​ញី​។ អ្នក​អាច​ទិញ​វា​នៅតាម​ឱសថដ្ឋាន​បាន​។ 

​គ្រូពេទ្យ​និយាយថា ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​មាន​ផ្ទៃពោះ​គឺ​ការ​រួមភេទ​នៅ​មុន​ពេល​ការ​ជ្រុះ​អូ​វ៉ុល​ពីរ​បី​ថ្ងៃ ដូច្នេះ​មេ​ជីវិត​ឈ្មោល​នឹង​ចូល​ដល់​កន្លែង​ដែល​ត្រឹមត្រូវ​នៅពេល​មេ​ជីវិត​ញី​រងចាំ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play