សុខភាពបុរស

បុរសសម្រេចកាមដោយខ្លួនឯង ៖ ចំណុចដែលអ្នកមិនដឹង

បុរសភាគច្រើនមានជំនាញក្នុងការសម្រេចកាមដោយខ្លួនឯង។ បន្ទាប់ពីមានបទពិសោធន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកប្រហែលគិតថា អ្នកដឹងអ្វីៗគ្រប់យ៉ាងអំពីរឿងនេះហើយ។ ប៉ុន្តែ បើយោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា ប្រហែលជាអ្នកធ្វើមិនអាចធ្វើបានត្រឹមត្រូវ ១០០ ភាគរយនោះទេ។ ខាងក្រោមនេះ គឺជាអ្វីដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលជុំវិញបញ្ហាសម្រេចកាមដោយខ្លួនឯង។

ការធ្វើកាមដោយខ្លួនឯង មិនមានអត្ថប្រយោជន៍ ចំពោះសុខភាពផ្លូវភេទនោះទេ

វេជ្ជបណ្ឌិត Tobias S. Köhler ជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Southern Illinois នៅ Springfield និយាយថា "វាហាក់ដូចជាមិនមែនទេដែលថា ការឈានដល់ចំណុចកំពូលទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដោយស្មើភាព។

ការសិក្សាបានបង្ហាញថា ការរួមភេទមានផលប្រយោជន៍ជាច្រើនសម្រាប់បុរស - សម្រាប់សម្ពាធឈាម បេះដូង ប្រូស្តាត ការឈឺចាប់ និងកត្តាជាច្រើនទៀត។ ហើយអ្នកអាចនឹងគិតថាការសម្រេចកាមដោយខ្លួនឯង ក៏អាចនឹងមានអត្ថប្រយោជន៍បែបនេះដែរ ប៉ុន្តែ វាមិនដូច្នោះឡើយ។

ហេតុអ្វីបានជាវាមានភាពខុសប្លែកគ្នា បើអ្នកបញ្ចេញទឹកកាមដូចតែគ្នាហ្នឹង?

គ្មាននរណាច្បាស់ទេ។ ប៉ុន្តែ រាងកាយរបស់អ្នកហាក់ដូចជាឆ្លើយតបខុសគ្នា។ សូម្បីតែបរិមាណ និងគុណភាពទឹកកាមក៏ខុសគ្នាដែរ ប្រសិនបើអ្នកសម្រេចកាមដោយខ្លួនឯង ជំនួសឲ្យការរួមភេទ។

យ៉ាងណាក៏ដោយ តើវាពិតជាសំខាន់ឬទេ? ការស្រាវជ្រាវមួយរបស់អ្នកជំនាញសុខភាពនៃសាកលវិទ្យាល័យ Harvard បានបង្ហាញថា ការសំរេចកាមដោយខ្លួនឯង អាចជួយបន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.webmd.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play