ជំងឺទូទៅ

ភេសជ្ជៈ​ដែល​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​យ៉ាង​ឡូយ​!!!

​កម្រិត​ដ៏​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​កូ​ឡេ​ស្តេ​រ៉ុល​សរុប​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះ​ដូង​បាន​។ កូ​ឡេ​ស្តេ​រ៉ុល​សរុប​រួមមាន​ទាំង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ល្អ​។ យោង​ទៅ​តាម​ការសិក្សា​បានឲ្យដឹងថា របប​អាហារ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការបន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ តាមរយៈ​ការបន្ថែម​ភេសជ្ជៈ​ពិសេសៗ វា​អាច​ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​របប​អាហារ​ដែល​អ្នក​ញ៉ាំ​បាន​។ 

​ទឹក​ខ្ញី​
​ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ជាពិសេស ការ​រាករូស និង​ចង្អោ​តែម្តង​។ ការស្រាវជ្រាវ​ដំបូង​បានបញ្ជាក់​ថា តែ​ខ្ញី​ក៏​អាច​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​បង្កា​រការ​ក្រិន​រឹង​សរសៃឈាម​បាន​។ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ច្រើនជាង ៤​ក្រាម​អី​ជា​រៀងរាល់ថ្ងៃ​។ 

​តែ​បៃតង​
​អត្ថប្រយោជន៍​មួយ​នៃ​ការ​ញ៉ាំ​តែ​បៃតង​គឺ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ អ្នក​ញ៉ាំ​តែ​បៃតង​ប្រហែល​ជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​នេះ​ទៅទៀត នោះ​គឺ​បន្ថយ​ការ​ប្រឈម​នឹង​មហារីក និង​ជំងឺ​បេះដូង​។ តែ​បៃតង​មាន​កម្រិត​សារធាតុ អង់​ទី​អុកស៊ី​ដង់​មួយ​ឈ្មោះថា Polyphenols ខ្ពស់បំផុត​។ តាម​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា តែ​បៃតង​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​សរុប និង​កូ​ឡេ​សេរ៉ុល​អាក្រក់​បាន​។ ប៉ុន្តែ​វា​បែរ​ជា​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​វិញ​។ សារធាតុ Polyphenols ជួយ​ពោះវៀន​មិន​ឲ្យ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល​ពី​ចំណីអាហារ​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play