សិច

ការរួមភេទ អាចកាត់បន្ថយការឈឺចាប់ និងបំបាត់ភាពតានតឹង

បំបាត់ការឈឺចាប់

មុនពេលអ្នកលេបថ្នាំអាស្ពីរីន ចូរសាកល្បងឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ។

វេជ្ជបណ្ឌិត Barry R. Komisaruk ជាសាស្ត្រាចារ្យដ៏ល្បីល្បាញនៅសាកលវិទ្យាល័យ Rutgers រដ្ឋ New Jersey បាននិយាយថា “ការឈានដល់ចំណុចកំពូល អាចទប់ស្កាត់ការឈឺចាប់បាន។ វាបញ្ចេញអ័រម៉ូនដែលជួយបន្ថយកម្រិតនៃការឈឺចាប់របស់អ្នក”។ ការរំញោចដោយគ្មានការឈានដល់ចំណុចកំពូលក៏អាចធ្វើបានដែរ។ វេជ្ជបណ្ឌិត Komisaruk បាននិយាយថា យើងបានរកឃើញថា ការរំញោចទ្វារមាសអាចរារាំងការឈឺខ្នង និងជើងរ៉ាំរ៉ៃ ហើយស្ត្រីជាច្រើនបានប្រាប់យើងថា ការរំញោចសរីរៈប្រដាប់បន្តពូជរបស់ខ្លួន អាចកាត់បន្ថយការឈឺចាប់នៅពេលមានរដូវ ការឈឺរលាកសន្លាក់ និងក្នុងករណីខ្លះ សូម្បីតែការឈឺក្បាលក៏ដោយ។

កាត់បន្ថយភាពតានតឹង
ការមានភាពជិតស្និទ្ធជាមួយដៃគូរបស់អ្នក អាចបន្ថយភាពតានតឹង និងការថប់បារម្ភ។

វេជ្ជបណ្ឌិត Ambardar និយាយថា ការស្ទាប និងអោប អាចបញ្ចេញនូវអ័រម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ “ការស្របស្រាលផ្លូវភេទនឹងបញ្ចេញសារធាតុគីមីក្នុងខួរក្បាល ដែលធ្វើឲ្យប្រព័ន្ធខួរក្បាលរបស់អ្នកមានអារម្មណ៍សប្បាយរីករាយ។ ការរួមភេទ និងភាពស្និទ្ធស្នាលអាចបង្កើនការគោរពខ្លួនឯង និងសុភមង្គលរបស់អ្នកផងដែរ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play