សុខភាពកុមារ

ម្សៅទឹកដោះគោកូន ៖ បើកំពិត ហើម ឬច្រេះ ដាច់ខាត កុំយកឲ្យសោះ

សម្រាប់អ្នកម្តាយភាគច្រើន ការបំបៅកូនដោយទឹកដោះគោកំប៉ុង គឺជារឿងចៀសមិនរួចនោះឡើយ ហើយការជ្រើសរើសផលិតផលដែលស័ក្តសមនឹងកូនរបស់អ្នក ក៏ពិបាកនឹងធ្វើការសម្រេចចិត្តដែរ។

យ៉ាងណាមិញ ប្រសិនបើអ្នកបានឲ្យកូនញ៉ាំទឹកដោះគោណាមួយក៏ដោយ យើងខ្ញុំសូមណែនាំអ្នកអំពីបញ្ហាធំមួយ ដែលអ្នកមនុស្សភាគច្រើនបានមើលរំលង។

ចូរជៀសវាងការវេចខ្ចប់ដែលខូច ឬកំពិត

នៅពេលអ្នកដើរទិញទឹកដោះគោឲ្យកូន ចូរពិនិត្យមើលកំប៉ុងនីមួយៗដោយប្រុងប្រយ័ត្ន ដើម្បីប្រាកដថា វាមិនខូចខាត កំពិត ឬច្រេះស៊ីឡើយ។ សូម្បីតែកំហុសឆ្គងតូចៗ ចំពោះការវេចខ្ចប់ ឬការធ្លាក់កំពិត ក៏អាចធ្វើឲ្យបាក់តេរីបង្កគ្រោះថ្នាក់កើតមាននៅក្នុងកំប៉ុងទឹកដោះគោដែរ។

ប្រសិនបើវាជាទឹកដោះគោកំប៉ុងក្រដាសវិញ កុំទិញរបស់ណាដែលអ្នកសង្ស័យថាហើម ហៀរទឹក ឬខូចខាតដោយប្រការណាមួយ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.brightside.me

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី05  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play