យុវ័យ

បញ្ហាយុវវ័យ ៖ បារី គ្រឿងញៀន និងគ្រឿងស្រវឹង

ការព្រួយបារម្ភមួយ ក្នុងចំណោមការព្រួយបារម្ភបំផុតរបស់មាតាបិតាគ្រប់រូប គឺការធ្វើឲ្យប្រាកដថា កូនរបស់ពួកគាត់អាចជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងខុសច្បាប់។

ជារឿយៗ ក្មេងជំទង់ប្រឈមនឹងសម្ពាធពីមនុស្សស្រករគ្នា (ជាពិសេសមិត្តភក្តិ) ដើម្បីសាកល្បងថ្នាំមួយចំនួន ការជក់បារី ឬផឹកស្រាជាដើម។ បើយោងទៅតាមក្រុមគ្រូពេទ្យអាមេរិច ក្មេងជំទង់ជាទូទៅបំពានទៅលើការទទួលទានគ្រឿងស្រវឹង ថ្នាំតាមវេជ្ជបញ្ជា ថ្នាំងងុយគេងការជក់បារី ការហឺតកាវញៀន និងសារធាតុពុល ឬហាមឃាត់នានាផ្សេងទៀត។

គួរឲ្យភ្ញាក់ផ្អើលដែរសម្រាប់ប្រទេសអាមេរិច ការឆ្លងកាត់បទពិសោធន៍ជាមួយនឹងគ្រឿងញៀននិងគ្រឿងស្រវឹង អាចជារឿងធម្មតាក្នុងអំឡុងឆ្នាំនៃវ័យជំទង់របស់ពួកគេ។ ក្មេងជំទង់មានទំនោរ និងមានអារម្មណ៍ថា វាមិនមែនជារឿងធ្ងន់ធ្ងរ និងមិនបានគិតអំពីកត្តាហានិភ័យនានាឡើយ។ ប្រសិនបើពួកគេមិនប្រុងប្រយ័ត្ន ឬមានការចូលរួមពីឪពុកម្តាយតិចតួច ក្មេងៗវ័យជំទង់មួយចំនួនអាចនឹងមានការញៀនស្រា ឬគ្រឿងញៀនធ្ងន់ធ្ងរ រហូតបង្កជាបញ្ហាធំចំពោះគ្រួសារ និងសង្គមជាតិ។

សូមឆ្លើយថាទេ ចំពោះស្រា និងគ្រឿងញៀន!

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.webmd.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play