សុខភាពស្ដ្រី

សាច់​ក្រហម​ទំនង​ជា​ធ្វើឲ្យ​ស្ត្រី​ងាយ​នឹង​កើត​មហារីក​ពោះវៀន​ធំជាងគេ​

​តាម​ការសិក្សា​មួយ​ផ្សេងទៀត​បានឲ្យដឹងថា ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​មាន​ទម្លាប់​ញ៉ាំ​សាច់​ក្រហម​ខ្ពស់​គឺ​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ​។ មាន​ការសិក្សា​ជា​ច្រើន​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ញ៉ាំ​សាច់​ក្រហម​ខ្ពស់​ធ្វើឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀនធំ​។ តាមពិតទៅ ក្បួន​ណែនាំ​បានមកពី American Institute for Cancer Research and World Cancer Research Fund International ដែល​បញ្ចេញ​ឲ្យប្រើ​ប្រាស់ក្នុង​ខែកញ្ញា បាន​ណែនាំ​ថា អ្នក​ដែល​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​មក​ត្រឹម កន្លះ​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​បាន​។ 

​ក្នុង​ការសិក្សា​ថ្មី អ្នកស្រាវជ្រាវ​បាន​តាមដាន​ទៅ​លើ​ទិន្នន័យ​ស្ត្រី​ច្រើនជាង ៣២០០០​នាក់ ក្នុង​ប្រទេស​អង់គ្លេស​ដែល​មាន​រយៈពេល​ជា​មធ្យម ១៧​ឆ្នាំ​។ ក្នុងពេលនោះ មាន ៣៣៥​ករណី​នៃ​ជំងឺមហារីក​ពោះវៀនធំ​ត្រូវបាន​គេ​រកឃើញ ដោយ​ក្នុង​នោះ​មាន ១១៩​ករណី​ជា​មហារីក​ចុង​ពោះវៀនធំ​។ ស្ត្រី​ដែល​ញ៉ាំ​សាច់​ក្រហម​ទៀងទាត់​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​មហារីក​ចុង​ពោះវៀនធំ​ជាង​ស្ត្រី​ដែល​មិន​បាន​ញ៉ាំ​ច្រើន​។ 

​អ្នកជំនាញ​ពីរ​នាក់​ក្នុង​សហរដ្ឋអាមេរិក​បាន​កត់សម្គាល់ឃើញ​ថា ខណៈពេល​ដែល​ការសិក្សា​ធ្វើ​ការងារ​នេះ ការរកឃើញ​អាច​ផ្តល់​នូវ​ក្បួន​ណែនាំ​ចំពោះ​អ្នក​ដែល​បារម្ភ​ច្រើន​អំពី​កត្តា​ប្រឈម​នឹង​ជំងឺមហារីក​។ 

​ការសិក្សា​មិនបាន​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​ទេ ប៉ុន្តែ​ការសិក្សា​ជាច្រើន​បាន​កត់សម្គាល់​រួច​មក​ថា ការ​ញ៉ាំ​សាច់​ក្រហម ឬ​សាច់​កៃ​ឆ្នៃ​រយៈពេល​យូរ មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ពោះវៀន ជាពិសេស​ការ​ដុះ​សាច់​មហារីក​នៅ​ចុង​ពោះវៀនធំ​តែម្តង​។ ក្រៅពីនេះ ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ធាត់​ជ្រុល​សុទ្ធតែ​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​ខ្ពស់​ជំងឺមហារីក​ពោះធំ និង​ចុង​ពោះវៀ​ធំ​បាន​ទាំងអស់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play