របៀបរកលុយ

ចង់ជោគជ័យក្នុងជីវិត ៖ ចូរអានរាល់ថ្ងៃ

ការអានព័ត៌មាន សៀវភៅ ឬឯកសារនានា នឹងបង្កើនចំណេះដឹងរបស់អ្នកទៅលើអាជីវកម្ម អាជីព និងឆាកជីវិតរបស់អ្នក ដែលនឹងធ្វើឲ្យអ្នកកាន់តែមានតម្លៃ ចំពោះបងប្អូន មិត្តរួមការងារ ឬអតិថិជន។ ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិ ៨៨ ភាគរយបានអាន ៣០ នាទី ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះ គឺជាគន្លឹរបស់ពួកគេ ដែលបានប្រើពេលវេលាអានបានយ៉ាងល្អ ៖

•    ៦៣ ភាគរយស្តាប់អត្ថបទ ឬព័ត៌មាននានា ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ
•    ៧៩ ភាគរយបានអានឯកសារទាក់ទងនឹងការអប់រំ
•    ៥៥ ភាគរយបានអានអត្ថបទសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន
•    ៥៨ ភាគរយបានអានជីវប្រវត្តិរបស់មនុស្សជោគជ័យ
•    ៩៤ ភាគរយបានអានព្រឹត្តិការណ៍បច្ចុប្បន្ន
•    ៥១ ភាគរយបានអានអំពីប្រវត្តិសាស្រ្ត
•    ១១ ភាគរយបានអានដើម្បីកម្សាន្ត។

ហេតុផលដែលមនុស្សទទួលបានជោគជ័យ គឺការកែលម្អខ្លួនឯង។ វាបំបែកពួកគេចេញពីការប្រកួត។ តាមរយៈការបង្កើនចំណេះដឹងរបស់ពួកគេ ពួកគេអាចឃើញឱកាសកាន់តែច្រើនដែលអាចប្រែទៅជាលុយបានយ៉ាងច្រើន។

បើនិយាយប្រៀបធៀប មានតែមនុស្សម្នាក់ក្នុងចំណោម ៥០ នាក់ដែលកំពុងជួបការលំបាកខាងផ្នែកហិរញ្ញវត្ថុ បានជ្រើសរើសការអានដើម្បីកែលម្អខ្លួនឯងប្រចាំថ្ងៃ។ ហើយជាលទ្ធផល អ្នកមិនអានសៀវភៅមិនបានរីកចម្រើនឡើយ ហើយអាចឈានដល់ត្រូវបានគេបញ្ឈប់ពីការងារទៀតផង៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.success.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play