សុខភាពបុរស

ការពិតទាំង ៥ នៃលិង្គ ដែលអ្នកមិនធ្លាប់បានដឹង

អ្នកធំឡើង ជាមួយគ្នានឹងបទពិសោធន៍ជាច្រើន ប៉ុន្តែ តើអ្នកពិតជាដឹងពីលិង្គរបស់អ្នកមែនទេ? នេះគឺជាការពិត ដែលអ្នកប្រហែលជាមិនដឹង។

លិង្គអាចបែក
ប្រសិនបើលិង្គត្រូវបានទទួលរងនូវសម្ពាធ ឬការវាយដំណាមួយ វាអាចបែក។ មិនមានឆ្អឹងនៅក្នុងលិង្គទេ ប៉ុន្តែបំពង់ដែលពោរពេញដោយឈាមក្នុងពេលលិង្គងើបឡើងរឹអាចនឹងបែក។ 

បុរសមានការឡើងរឹងពេលយប់ជាច្រើនដង
ជាមធ្យម បុរសដែលមានសុខភាពល្អ លិង្គអាចឡើងរឹងពី ៣ ទៅ ៥ ដង ក្នុងពេលគេងពេញមួយយប់ ដោយការឡើងរឹងរបស់លិង្គនីមួយៗមានរយៈពេល ២៥-៣៥ នាទី។

ប្រវែងលិង្គមិនត្រូវបានភ្ជាប់ទៅនឹងទំហំជើង
គំនិតដែលថា ទំហំនៃលិង្គរបស់អ្នក គឺសមាមាត្រទៅនឹងទំហំស្បែកជើងរបស់អ្នក គឺជារឿងមិនពិតនោះទេ។ ប្រវែងលិង្គជាមធ្យម មានប្រវែង ១៣ សង់ទីម៉ែត្រនៅពេលទន់ ហើយទំហំស្បែកជើងជនជាតិអង់គ្លេសជាមធ្យមគឺ ៤៣។

លិង្គតូច ពេលឡើងរឹងខ្លាំង ហើយវែង
លិង្គខ្លី ពេលឡើងរឹង អាចលូតវែង បើធៀបនឹងអ្នកមានលិង្គវែង។ ការស្រាវជ្រាវដែលផ្អែកលើការវាយតម្លៃលើលិង្គរបស់បុរស ២ ៧៧០ នាក់បានរកឃើញថា លិង្គដែលមានប្រវែងខ្លីបានកើនឡើង ៨៦% នៅពេលដែលឡើងរឹង គឺជិតពីរដងនៃលិង្គវែង (៤៧%)។

លិង្គមិនមែនជាសាច់ដុំទេ
លិង្គ គឺជាប្រភេទអេប៉ុង ដែលពោរពេញទៅដោយឈាម នៅពេលបុរសមានការរំជើបរំជួលផ្លូវភេទ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play