សុខភាពកុមារ

កូន​កើត​កម​នៅ​ស្បែកក្បាល​គួរតែ​ទៅ​ជួប​ពេទ្យ​ពេល​ណា​ទៅ​?

​ពាក្យ​ថា​កើត​ក​ម​លើ​ស្បែកក្បាល មកពី​ពាក្យ​បច្ចេកទេស Cradle Cap ដែល​ជា​ការ​រលាក​ក្រពេញ​សេ​បូម​លើ​ក្បាល​ទារក​ទើបនឹង​កើត តែ​វា​ច្រើន​តែ​មិន​មាន​អ្វី​គ្រោះថ្នាក់​ឡើយ ដោយ​វា​អាច​បង្ក​ជា​ក្រមៗ​លើ​ស្បែក ដែល​ខ្មែរ​យើង​ហៅ​ថា កម​នោះឯង​។ 

​ស្ថានភាព​បែប​នេះ​មិនមែន​ជា​ជំងឺឆ្លង​ឡើយ ហើយ​ជា​ធម្មតា​វា​នឹង​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់​។ យ៉ាងណាមិញ គួរតែ​នាំ​កូន​ទៅ​ជួប​ពេទ្យ​បើសិនជា​គេ​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖
•​    ​អ្នក​កំពុងតែ​ព្យាបាល​ការកើត​កម​លើ​ស្បែកក្បាល​ជា​លើកដំបូង​
•​    ​កូន​អ្នក​មាន​អាការៈ​នេះ​នៅ​កន្លែង​ជាច្រើន​ដែល​មិន​មាន​ដុះ​សក់​
•​    ​អ្នក​មិន​មើលឃើញ​លទ្ធផល​នៃ​ការព្យាបាល​ដោយ​ខ្លួនឯង​
•​    ​កន្ទួលរ​មាស់​កាន់តែ​ខ្លាំង​ទៅៗ ឬ​គ្របដណ្តប់​លើ​ផ្នែក​ធំៗ​លើ​រាងកាយ​
•​    ​កន្ទួលរ​មាស់​កំពុងតែ​ធ្វើឲ្យ​ជ្រុះស​ក់ ឬរ​មាស់​កាន់តែខ្លាំង​
•​    ​ស្បែក​ដែល​រង​ការប៉ះពាល់​ទៅជា​ក្រហម ចាប់ផ្តើម​ហូរ​ទឹក ឬ​មាន​អារម្ម​ណ៍ក្តៅ ដែល​វា​សុទ្ធសឹងតែ​ជា​សញ្ញា​នៃ​ការបង្ក​រោគ​។ 
•​    ​កូន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play