សុខភាពស្ដ្រី

ហេតុ​អ្វី​ខ្ញុំ​ចេះ​តែ​ធ្លាក់​ឈាម​ក្រោយ​ពី​រួមភេទ​រួច​អ៊ីចឹង​?

​អ្នក​ប្រហែលជា​ទើបតែ​បញ្ចប់​ការ​រួមភេទ​ជាមួយ​ដៃគូរ​ហើយ ប៉ុន្តែ​ដល់​ពេល​មើល​មក​ខាងក្រៅ​ទៅ​ស្រាប់តែ​ឃើញ​ធ្លាក់​ឈាម​ប្រឡាក់​ពូក​ហើយ​។ អ្នក​មិន​បាន​មក​រដូវ​ទេ ហើយក៏​មិន​គិតថា​វា​កើតឡើង​នៅ​ពេល​នេះ​ដែរ ដូច្នេះ​តើ​វា​ជា​អ្វី​ទៅ​?

​ខណៈពេល​ដែល​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួមភេទ​រួច​អាចជា​រឿង​ត្រូវ​ប្រកាស​អាសន្ន តែ​វា​ជា​រឿង​មួយ​ដែល​កើតឡើង​ញឹកញាប់ ដែល​កើតឡើង​លើ​ស្ត្រី​ដែល​មក​រដូវ​ប្រមាណ ៩​ភាគរយ ហើយ​ក៏​ប្រហែលជា​មិន​បង្ក​ជា​អ្វី​ដែល​ត្រូវ​បារម្ភ​ម​ដែរ​។ ប៉ុន្តែ​វា​ក៏​អាច​បង្កឡើង​ដោយ​ការបង្ក​រោគ និង​ជំងឺមហារីក​មាត់ស្បូន (​កម្រ​)​។​

​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួមភេទ​រួច​គឺ​ចាប់ផ្តើម​ចេញពី​មាត់ស្បូន​។ មូលហេតុ​មួយ​នៃ​រឿងនេះ​គឺ​ការ​រលាក​មាត់ស្បូន​តែម្តង​។ វា​អាច​ជា​រឿង​ដែល​កំពុងតែ​កើតឡើង និង​មិន​មាន​អ្វី​គ្រោះថ្នាក់​ទេ ឬ​អាច​កើតឡើង​ដោយសារតែ​ជំងឺ​កាមរោគ ដែល​ត្រូវ​ការព្យាបាល​ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ទឹកថ្លា​។ ការ​រលក​មាត់ស្បូន​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ក្រោយ​រួមភេទ​រួច​បាន​។ 

​ហេតុផល​ញឹកញាប់​ទី​ពីរ​នៃ​ការ​ធ្លាក់ឈាម​ក្រោយ​រួមភេទ​រួច​គឺមាន​ដុំ​សាច់​ប៉ូ​លី​ពនៅ​មាត់ស្បូន​។ វា​អាច​លូតលាស់​ជា​លក្ខណៈ​តូចៗ​ប្រហែល ១ ទៅ​២​សង់ទីម៉ែត្រ ដែល​ច្រើនតែ​កើតឡើង​លើ​មាត់ស្បូន​ដែល​ត​ភ្ជាប់​ទៅ​នឹង​ទ្វារមាស​។ ភាគ​ច្រើន​វា​មិនមែន​ជា​មហា​រីកទែ ហើយ​គ្រូពេទ្យ​ក៏​អាច​កាត់​វា​ចេញ​បាន​ដែរ​។ 

​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស​ក្រោយ​ពី​រួមភេទ​រួច​មាន​ដូចជា​៖
•​    ​ការ​កកឹត​ក្នុងពេល​រួមភេទ ឬ​មិន​មាន​ទឹករំអិល​គ្រប់គ្រាន់​
•​    ​ការធ្លាក់​ឈាម​ចេញពី​ស្បូន​ធម្មតា​បើសិន​ជា​អ្នក​ទើបតែ​ចាប់ផ្តើម​មក​រដូវ ឬ​បញ្ចប់​ការ​មក​រដូវ​
•​    ​មាន​ការបង្ក​រោគ​នៅ​មាត់ស្បូន ឬ​ទ្វារមាស​
•​    ​មាន​ដំបៅ​នៅ​ប្រដាប់ភេទ​ដែល​បង្កឡើង​ដោយ​មេរោគ​ប៉េស ឬ​ជំងឺ​ផ្សេងៗ​ទៀត​
•​    ​មាន​ចំណុច ស្នាម​អ៊ុចៗ​នៅ​មាត់ស្បូន​ដែល​ត្រៀម​នឹង​ទៅ​ជា​មហារីក​
•​    ​ភ្នាស់​មាត់ស្បូន​នៅ​ក្រៅ​ពី​មាត់ស្បូន ឬ​នៅក្នុង​ទ្វារមាស (Cervical Ectropion) 
•​    ​ព្រលា​ត់សរីរាង្គ​ចេញតាម​ទ្វា​រមាស (​ប្លោកនោម ឬ​ស្បូន​)
•​    ​មហារីក​មាត់ស្បូន ទ្វា​រមាស ឬ​ស្បូន​

​ខណៈពេល​ដែល​ភាគច្រើន​នៃ​មូលហេតុ​ទាំងនេះ​មិន​ត្រូវការ​ការព្យាបាល និង​មិន​គ្រោះថ្នាក់​នោះ ប៉ុន្តែ​ពេលខ្លះ​ការធ្លាក់​ឈាម​តាម​ទ្វារមាស​ក្រោយពី​រួមភេទ​រួច​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play