សុខភាពស្ដ្រី

មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ទ្វារ​មាសមាន​ការបង្ក​រោគ​ផ្សិត​កើតឡើង​?

​ទ្វារមាស​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​មាន​មជ្ឍដ្ឋាន​ពិសេស​អាចថែរក្សា​តុល្យ​ភាព​មេរោគ​នៅ​ទីនោះ​បាន​យ៉ាង​ល្អ​ដោយ​ខ្លួនឯង​។ នៅពេល​តុល្យភាព​មេរោគ​នេះ​រង​ការរំខាន​ដូចជា ពេល​មាន​មេរោគ​ផ្សិត​ជ្រៀតជ្រែក រហូត​ដល់​បង្កើតកូន​ចៅ​ច្រើន​គ្រប់គ្រង​លែង​បាន វា​នឹង​ធ្វើឲ្យ​មាន​ការបង្ករោគ​ផ្សិត​កើតឡើង​ក្នុង​ទ្វារមា​សហើយ​។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​នាំ​ឲ្យ​តុល្យភាព​មេរោគ​ក្នុង​ទ្វារមាស​រង​ការប៉ះពាល់​៖

  • ការប្រើ​ថ្នាំ​ផ្សះ​៖ ថ្នាំ​ផ្សះ​អាច​សម្លាប់​បាក់តេរី​ដែល​ការពារ​ទ្វារមាស ឬ​ផ្លាស់ប្តូរ​តុល្យភាព​នៃ​បាក់តេរី​ដែល​រស់នៅ​ធម្មតា​នៅ​ទីនោះ​បាន​។ ការបង្ក​រោគ​ផ្សិត​ក្នុង​ទ្វារមាស​ប្រហែលជា​កើតឡើង​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រើប្រាស់​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេង​ដូចជា ការបង្ក​រោគ​ក្នុង​បំពង់ករ ឬ​ឈឺបំពង់ករ​ជាដើម​។ 
  • ប្រើ​ថ្នាំ Steroids
  • ជំងឺ​ទឹកនោម​ផ្អែម​៖ ជំងឺ​នេះ​អាច​បន្ថយ​ការ​រក្សាទុក​សារធាតុ Glycogen ក្នុង​កោសិកា​ទ្វារមាស​បាន​។ ជំងឺ​ទឹកនោម​ផ្អែម​ក៏​ប្រហែលជា​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ទ្វារមាស​កើន​ឡើង​ដែរ ដែល​ជា​ហេតុ​បង្កើន​ការ​ប្រឈម​នឹង​មេរោគ​ក្នុង​ទ្វារមាស​កាន់តែខ្លាំង​។ 
  • ​កត្តា​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដូចជា ជំងឺអេដស៍ ការប្រើប្រាស់​ថ្នាំ Steroids មាន​ផ្ទៃពោះ ការព្យាបាល​ដោយ​ថ្នាំ​មហារីក ឬ​ថ្នាំ​ផ្សេងៗ​ទៀត​ដែល​មាន​មុខងារ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​តែម្តង​
  • ប្រើ​ទឹក​អនាម័យ​ស្ត្រី ឬ​ស្ព្រាយ​បាញ់​ក្នុង​ទ្វារមាស​
  • ​អេស ឬ​មាន​ដំបៅ​ក្នុង​ទ្វារមាស​
  • ​ស្លៀកខោ​ទ្រនាប់​តឹងៗ​ពេក​
  •  ​បម្រែបម្រួល​អ័រម៉ូន​
    •  ​ការ​ជ្រុះ​អូវុល​
    • ​ការ​រ៉ាំ​ង​រដូវ​
    • ​មាន​ផ្ទៃពោះ​
    • ​ប្រើ​ថ្នាំ​ពន្យា​កំណើត​
    • ​ការ​លេបថ្នាំ​ប្រភេទ​អ័រម៉ូន​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ EMedicineHealth

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play