សុខភាពបុរស

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើលិង្គរបស់ខ្ញុំដាច់រលាត់?

ប្រសិនបើអ្នកលិង្គរបស់អ្នកមានការដាច់រលាត់ ឬឈឺចាប់ដោយប្រការណាមួយ អ្នកគួរចៀសវាងការរួមភេទ រហូតទាល់តែវាបានជាសះស្បើយទាំងស្រុង។ ការបំពាន ហើយចេះតែបន្តការរួមភេទនឹងធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។

ក្នុងករណីភាគច្រើន ការដាច់រហែកបន្តិចបន្តួចនឹងអាចប្រសើរឡើងវិញដោយគ្មានការព្យាបាលអ្វីឡើយ។

នៅពេលវាបានជាសះស្បើយ អ្នកអាចសាកល្បងប្រើទឹករំអិលក្នុងកំឡុងពេលរួមភេទ ដើម្បីបង្ការកុំឲ្យបញ្ហាកើតឡើងម្តងទៀត។ប្រសិនបើវាមិនជាសះស្បើយ សូមប្រញាប់ទៅជួបគ្រូពេទ្យ ឬគ្លីនិកសុខភាពផ្លូវភេទក្នុងតំបន់របស់អ្នក។

ហេតុអ្វីបានជាវារហែក?
•    ភាពកញ្ច្រោល ឬប្រឹងខ្លាំងពេលរួមភេទ
•    ប្រដាប់ភេទខាងស្រីមិនមានទឹករំអិលគ្រប់គ្រាន់ តឹង ឬណែនខ្លាំងពេក
•    ការរងប៉ះពាល់ការប៉ះទង្គិចណាមួយ។

ជួនកាល ការដាច់រហែក ប្រហែលជាមិនអាចជាសះស្បើយបានត្រឹមត្រូវទេ ហើយលិង្គរបស់អ្នកអាចរហែកម្ដងទៀតនៅកន្លែងដដែល។

តើមានអ្វីកើតឡើងប្រសិនបើវានៅតែកើតឡើង?
ប្រសិនបើលិង្គរបស់អ្នកបន្តរការរហែក អ្នកប្រហែលជាត្រូវការការព្យាបាល ឬការវះកាត់មួយដែលត្រូវបានគេហៅថា frenuloplasty ដើម្បីពង្រីកលិង្គ។ នេះគឺធ្វើដើម្បីឲ្យការរួមភេទកាន់តែមានផាសុកភាព និងកាត់បន្ថយហានិភ័យនៃការរហែកម្តងទៀត។

អ្នកនឹងត្រូវបានគ្រូពេទ្យណែនាំមិនរួមភេទរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីការវះកាត់៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play