យុវ័យ

បញ្ហាយុវវ័យ ៖ អារម្មណ៍ & ឆាកជីវិត

ក្នុងនាមជាក្មេងជំទង់មួយរូប អារម្មណ៍របស់អ្នកឡើងចុះខ្ពស់មិនទៀងទាត់ឡើយ។ មួយនាទី អ្នកអាចមានអារម្មណ៍ល្អ ហើយបន្ទាប់មក អ្នកក៏អាចមានអារម្មណ៍សោកសៅ និងទឹកភ្នែក។ ប្រភេទនៃការផ្លាស់ប្តូរអារម្មណ៍របស់អ្នកបែបនេះ គឺមិនអីនោះទេ!

ជីវិតរបស់អ្នកកំពុងផ្លាស់ប្តូរ ដូចជារាងកាយរបស់អ្នកផងដែរ។ អ្នកប្រហែលជាត្រូវប្រឈមមុខនឹងការទទួលខុសត្រូវបន្ថែមនៅផ្ទះ កិច្ចការ ឬវិន័យក្នុងសាលា និងរឿងរ៉ាវនានាផ្សេងៗទៀតជាច្រើន។

នៅពេលអ្នកកាន់តែចាស់ អ្នកនឹងអភិវឌ្ឍជំនាញដែលអ្នកត្រូវការ ដើម្បីគ្រប់គ្រងភាពតានតឹងប៉ុន្តែ សម្រាប់ពេលនេះ គ្រាន់តែចាំថា អ្នកស្ថិតនៅក្នុងកន្លែងដ៏លំបាក ហើយត្រូវការជំនួយទាំងអស់ដែលអ្នកអាចទទួលបាន។

ក្នុងនាមជាមនុស្ស យើងនឹងត្រូវឆ្លងកាត់បទពិសោធន៍នានាច្រើន ដូចជា សុភមង្គល ទុក្ខព្រួយ កំហឹង ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការរងនូវអារម្មណ៍របស់អ្នកដទៃ។

តើយើងដោះស្រាយបញ្ហាទាំងនោះតាមរបៀបណា? ហេតុអ្វីបានជាអារម្មណ៍ខ្លះ វាពិបាកគ្រប់គ្រងជាងអ្នកដទៃ?

ក្នុងនាមជាយុវវ័យ តើបញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្តរបស់អ្នក ធ្វើឲ្យអ្នកបារម្ភអ្វីខ្លះ?

លទ្ធផល គឺមកពីអ្នកឆ្លើយសំណួរទាំងអស់ ដែលបានធ្វើការស្ទង់មតិ ក្នុងអំឡុងពេលចាប់ពីខែតុលាឆ្នាំ ២០០៧ ដល់ខែសីហាឆ្នាំ ២០១២។ មានការឆ្លើយតបចប់សព្វគ្រប់ចំនួន ៩៩៩។
•    ជំងឺធ្លាក់ទឹកចិត្ត / ភាពឯកកោ - 324, 34,2%
•    ការផ្លាស់ប្តូរទៅសាលាមធ្យមសិក្សា - 8, 0,8%
•    ការផ្លាស់ប្តូរទៅវិទ្យាល័យ - 26, 2,7%
•    ការផ្លាស់ប្តូរទៅមហាវិទ្យាល័យ - 27, 2.8%
•    ការផ្លាស់ប្តូរទៅជាមនុស្សពេញវ័យ - 43, 4.5%
•    ភាពតានតឹងខាងការសិក្សា - 114, 12.0%
•    ទំនាក់ទំនងហិង្សា  / ឬការគំរាមកំហែង - 38, 4.0%
•    បរិស្ថានក្នុងផ្ទះ - 27, 2.8%
•    ការអភិវឌ្ឍខ្លួនឯង - 63, 6.6%
•    ការអភិវឌ្ឍក្រមសីលធម៌ការងារ - 26, 2,7%
•    ការទទួលយកហានិភ័យផ្លូវភេទ - 79, 8,3%
•    ការបង្កើតទំនាក់ទំនងដែលមានសុខភាពល្អ 106, 11.2%
•    ការគ្រប់គ្រងអារម្មណ៍ - 10, 1.1%
•    ទម្លាប់នៃការញ៉ាំ - 1, 0,1%
•    ការទទួលយកខ្លួនឯង - 5, 0,5%
•    ផ្សេងទៀត - 51, 5.4%៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play