ជំងឺបេះដូង

​វិធី​មិនបាច់​ប្រើ​ថ្នាំ​ក្នុង​ការកាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​

​ដើរ​ឲ្យបាន​ច្រើន​
​គ្រាន់តែ​ការដើរ ៤០​នាទី ចំនួន ៣ ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ (​ឬ ២៥​នាទី​នៃ​ការ​ហាត់ប្រាណ​ខ្លាំងៗ​ដូច​ជា​ការ​រត់​យឺត​) អាច​បញ្ចុះ​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល និង​ទម្ងន់​រាងកាយ​បាន​។ អ្នក​មិនគួរណា​ធ្វើ​រឿង​ទាំងអស់​នេះ​ក្នុងពេល​តែមួយ​ឡើយ​។ ទោះបីជា ១០​នាទី​ម្តង​ក៏​អស្ចារ្យ​សម្រាប់​បេះដូង​ដែរ​។ យក​ល្អ​គួរតែ​មាន​មិត្តភក្តិ​ដើរ​ជាមួយ​គ្នា​ផង​ទៅ​ដើម្បី​កុំឲ្យ​អផ្សុក​។ 

​ជួប​មិត្តភក្តិ​ដើម្បី​ញ៉ាំ​អាហារ​ពេល​យប់​
​មិត្តភក្តិ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​បេះ​ដូង​អ្នកមាន​សុខភាព​ល្អ​បាន​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ការ​ដែល​រស់នៅ​តែ​ឯង ប្រហែល​ជា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​កាន់តែ​ឯការ ហើយ​វា​ក៏​មិន​ល្អ​ដូចនឹង​ការជក់បារី លើស​សម្ពាធ​ឈាម ធាត់​ជ្រុល ឬ​មិន​ហាត់ប្រាណ​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​រៀប​គម្រោង​ខ្លះ​ជាមួយ​មិត្តភក្តិ​ចាស់ៗ​ដើម្បី​ញ៉ាំ​អាហារ​ជាមួយ​គ្នា ឬ​ចូល​ក្លិប​អី​ទៅ​។ 

​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន​
​ជីវជាតិ និង​ជាតិ​សរសៃ (​មាន​កាឡូរី និង​ខ្លាញ់​ទាប​) អាច​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ​បាន​។ ប៉ុន្តែ​វា​ក៏​មាន​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ការពារ​កោសិកា​ពី​ការខូចខាត ដែល​នាំឲ្យ​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះ​ដូង​បាន​។ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​ជា​ពណ៌​ខុសៗ​គ្នា​។​

​ញ៉ាំ​ត្រី​សាល​ម៉ុង​
​ការ​ញ៉ាំ​ត្រី​សាល​ម៉ុង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ប្រហែលជា​ជួយ​បេះដូង​ឲ្យមាន​សុខ​ភាពល្អបាន​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ធ្លាប់​គិតថា ត្រី​នេះ​មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ប៉ុន្តែ​ក៏​ប្រហែលជា​មាន​ជីវជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ ក្នុង​ការជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។ 

​ហាត់ប្រាណ​
​គ្រាន់តែ​ការ​ហាត់ប្រាណ​ក៏​អាច​បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង​ដែរ ហើយក៏​ជា​របៀប​ដែល​ជួយ​ឲ្យ​អ្នក​មាន​ភាពស​កម្មបា​ន​ច្រើន​ថ្ងៃ​ផងដែរ​។ ទោ​បី​ជា​អ្នក​មាន​ទម្លាប់​ហាត់ប្រាណ​ក៏ដោយ ការ​ដែល​ញ៉ាំ​ដំឡូង​ចៀន​នៅពេល​សម្រាក​ក៏​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ដែរ​។ 

​គេង​យ៉ាងហោចណាស់ ៧​ម៉ោង​ក្នុង​មួយ​យប់​
​រាងកាយ​អ្នកត្រូវការ​ពេលវេលា​វែង​ដើម្បី​សម្រាក​ឲ្យ​ស្កប់​ស្ក​ង​ល់​។ ក្នុងពេលនោះ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​អាច​ធ្លាក់ចុះ​មួយ​ភ្លេត ដែល​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​សុខភាព​បេះដូង​។ បើសិន​ជា​អ្នក​តែងតែ​គេង​តិចជាង ៧​ម៉ោង រាងកាយ​ប្រហែលជា​ចាប់ផ្តើម​បង្កើត​នូវ​សារធាតុ​គីមី​ជាច្រើន​ដែល​អាច​ជម្រុញ​ដល់​ការ​រលាក លើស​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​រឿង​នេះ​សុទ្ធសឹងតែ​មិនល្អ​ចំពោះ​បេះដូង​។ 

​រួមភេទ​
​អ្នក​ទំនងជា​មិនសូវ​មាន​ជំងឺ​បេះដូង​ឡើយ​បើសិន​ជា​អ្នក​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​នៅ​ពេល​ប្រៀបធៀប​ជាមួយ​អ្នក​រួម​ភេទ​តែម្តង​ក្នុង​មួយ​ខែ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិន​បានដឹង​អំពី​មូលហេតុ​នេះ​ទេ តែ​ការ​រួមភេទ​នេះ​ប្រហែលជា​ជួយ​បេះដូង​បាន​។ វា​ប្រហែលជា​ធ្វើឲ្យ​អ្នក​ដែល​រួមភេទ​កាន់តែ​ច្រើនកាន់​តែ​មាន​សុខភាព​ល្អ​។ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play