របកគំហើញសុខភាពថ្មីៗ

ថ្វីបើ​មាន​ការព្រមាន​ពី​ជំងឺ​មហារីក​ក៏ដោយ ក៏​អ្នកជំនាញ​និយាយថា កាហ្វេ​នៅ​តែ​មាន​សុវត្ថិភាព​

​អ្នកវិទ្យាសាស្ត្រ​និយាយថា អ្នក​អាច​ញ៉ាំ​កាហ្វេ​បាន​ដោយ​មិនបាច់​ខ្លាច​អំពី​ជំងឺ​មហារីក​ឡើយ ដូច្នេះ​អ្នកជំនាញ​និយាយថា អ្នក​អាច​បំភ្លេច​នូវ​ការតស៊ូ​មតិ​គ្នា​ថ្មីៗ​នេះ​ពី​ច្បាស់​ក្នុង​រដ្ឋ California បាន​។ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន តុលាការ រដ្ឋ Los Angeles បាន​ដាក់​ច្បាប់​មួយថ្ងៃ ហាង​កាហ្វេ​ជាច្រើន​ដូចជា Starbucks ឬ Dunkin’s Donuts ត្រូវតែ​ដាក់​បម្រាម​ដល់​អតិថិជន​ជា កាហ្វេ​របស់​ពួកគេ​ផ្ទុក​ទៅ​ដោយ​សារធាតុ Acrylamide ដែល​ជា​សារធាតុ​គីមី​ដ៏​ខ្លាំង​មួយ​បង្ក​ជំងឺមហារីក​នៅពេល​រំលីង​វា​ទៅ​ជា​កាហ្វេ​។ 

Acrylamide ក៏​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​ចៀន​ដែរ​ដូចជា ដំឡូងបារាំង​ចៀន និង​ផ្សែង​បារី​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​ផលិត​កាហ្វេ​ជាច្រើន​មិន​អាច​ផ្តល់​អំណះអំណាង​ថា ចំនួន​សារធាតុ Acrylamide ក្នុង​កាហ្វេ​របស់​ពួកកេ​មាន​សុវត្ថិភាព ឬ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​។ ប៉ុន្តែ​វេជ្ជបណ្ឌិត Len Lichtenfeld ប្រធាន​ព្រឹទ្ធបុរស និង​ជា​មន្ត្រី​វេជ្ជសាស្ត្រ​នៃ​សង្គម​ជំងឺមហារីក​អាមេរិក និយាយថា សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​នៅតែ​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​បាន​ដដែល​ទេ​។ លោក​បាន​បន្ថែមថា ការសម្រេចចិត្ត​របស់​តុលាការ ប្រហែល​ជា​ធ្វើ​ទៅ​តាម​ច្បាស់ ប៉ុន្តែ​វា​បែរ​ជា​ឈរ​ផ្ទុយ​ទៅ​នឹង​វិទ្យាសាស្ត្រ​ទៅវិញ​។ 

​វា​មិន​មាន​អំណះអំណាង​សម្រាប់​មនុស្ស​ដ៏​ល្អ​ណាមួយ​ដែឡ​បង្ហាញ​ថា ចំនួន​សារធាតុ Acrylamide ក្នុង​កាហ្វេ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស​ឡើយ​។ ចំណែកឯ អង្គការ​សុខភាព​ពិភពលោក​បាន​រកឃើញ​ថា វា​មិន​មាន​អំណះអំណាង​បែប​សន្និដ្ឋាន​ណាមួយ​បញ្ជាក់​អំពី​ឥទ្ធិពល​សារធាតុបង្កមហារីក​រ​ក​ឃើញ​ក្នុង​ការ​ញ៉ាំ​កាហ្វេ​ឡើយ​។ ដូច្នេះ​មានន័យថា វា​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ទទួលទាន​។​

​ម្យ៉ាងវិញទៀត តាម​ការសិក្សា​ថ្មី​ដែល​គាំទ្រ​ទៅលើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ខ្លាំងក្លា​នោះ​គឺ​រួម​មាន​ទាំ​អ​បន្ថយ​ការកើត​ជំងឺមហារីក​មួយចំនួន​ទៀតផង​។ គ្រាន់តែ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ពេលព្រឹក​ក៏​ល្អ​ចំពោះ​អ្នក​ដែរ​។ វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ទាក់ទង​នឹង​ការ​ញ៉ាំ​កាហ្វេ​ដូចជា បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​មហារីក​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play