សម្រស់

​អត្ថប្រយោជន៍​ចំពោះ​សម្រស់​ជាពិសេស​នៃ​ស៊ុត​

​ស៊ុត​អាច​ចាត់ទុកថា​ជា​អាហារ​ដែល​ផ្តល់​ជីវជាតិ​ច្រើន​ដល់​សុខភាព ប៉ុន្តែ​វា​ក៏​អាច​ជ​គ្រឿងផ្សំ​សម្រាប់​បង្កើត​នូវ​តម្រូវការ​ផ្សេងៗ​ជាច្រើន​ទៀ​ផង ហើយ​ក្នុងនោះ​ក៏​មាន​ការជួយ​សម្រស់​ផងដែរ​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​ស៊ុត ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​ដើម្បី​ធ្វើ​ជា​សារធាតុ​បន្តឹង​ស្បែក​មុខ ដែល​វា​ត្រូវ​បាន​គេ​អនុវត្ត​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ 

​គ្រឿងផ្សំ​៖
•​    ​ស៊ុត​ពណ៌​ស​មួយ​គ្រាប់​
•​    ​ទឹកឃ្មុំ​សរីរាង្គ​ខាប់​មួយ​ស្លាបព្រា​បាយ​
•​    ​ទឹក​ក្រូចឆ្មា​ស្រស់​មួយ​ស្លាបព្រា​បាយ​

​របៀប​ប្រើ​៖
1.​    ​ក្រឡុក​ស៊ុត​ពណ៌​ស​ឲ្យ​វា​ទៅ​ជា​ឆាប់​
2.​    ​បន្ទាប់​មក​ចាក់​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​ចូល​ហើយ​ក្រឡុក​ចូល​គ្នា​ឲ្យ​ស​ប់​
3.​    ​នៅ​ពេល​អ្នក​លាប​វា​នៅ​លើ​ផ្ទៃមុខ ចូរ​ចៀសវាង​ការ​លាប​នៅលើ​ភ្នែក និង​បបូរមាត់​។ ចូរ​ទុកចោល ១០​នាទី​ចាំ​លាងជម្រះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ និង​ចុងក្រោយ​ជាមួយ​ទឹក​ត្រជាក់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play