សុខភាពស្ដ្រី

​ស្ត្រី​មាន​ផ្ទៃពោះ​រត់​កីឡា​មិន​បង្កើន​ការ​ប្រឈម​នឹង​សម្រាលកូន​មិន​គ្រប់​ខែ​ឡើយ​

​យោង​ទៅ​តាម​ការសិក្សា​ធំ​បំផុត និង​រាយការណ៍​ដោយ​សារព័ត៌មាន Mail Online បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​រត់​កីឡា​យឺតៗ មិនគួរណា​រំពឹងទុក​ថា​កូន​របស់​ខ្លួន​នឹង​កើតមាន​មក​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់​ឡើយ​។ 

​រឿងនេះ​បាន​ធ្វើ​ការតាមដាន​ទៅ​លើ​ការសិក្សា​របស់​អង់គ្លេស​ដ៏​ធំ​មួយ​ថា​តើ​អ្នកចូលរួម​សិក្សា ជា​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​រត់​កីឡា​ទៀត​បង្កើន​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​ទម្ងន់​មិន​គ្រប់​ឬ​អត់​។ អ្នកស្រាវជ្រាវ​បាន​សួរ​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើនជាង ១០០០​សំណួរ ហើយ​ក៏​តម្រូវ​ឲ្យ​ពួកគេ​រត់​កីឡា ៥​គីឡូម៉ែត្រ​ជា​ទៀងទាត់​ដែរ​។ ពួកគេ​បាន​រកឃើញថា ទារក​ភាគច្រើន​គឺ​កើត​គ្រប់​ខែ​។ ប្រភេទ ៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ស្ត្រី​ស្ថិតក្នុង​ក្រុម​រត់​កីឡា​ត្រូវការ​ជំនួយ​សម្រាប់​ការ​សម្រាល​តាម​ធម្មជាតិ​។ យ៉ាងណាមិញ លក្ខណៈ​នៃ​ការសិក្សា​នេះ​មានន័យ​ថា វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​និយាយថា ការរត់​កីឡា​ជា​មូលហេតុ​ផ្ទាល់​នៃ​ការ​មិន​ឲ្យ​កើតមិន​គ្រប់​ខែ ឬ​គ្រប់​ទម្ងន់​ឡើយ​។ 

​ខណៈពេល​ដែល​ការរកឃើញ​នេះ​គឺ​ធានា​យ៉ាងខ្លាំង​សម្រាប់​ស្ត្រី​ដែល​ចង់​បន្ត​រត់​កីឡា​ទៀត​ទាំង​ខ្លួន​មាន​ផ្ទៃពោះ តែ​វា​មិនបាន​ធ្វើ​ការសន្និដ្ឋាន​ថា គ្រប់​កម្រិត​នៃ​ការ​ហាត់ប្រាណ​ខ្លាំងក្លា​គឺ​មាន​សុវត្ថិភាព​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ​។ ការ​ហាត់ប្រាណ​ទៀងទាត់​មាន​សារៈសំខាន់​ក្នុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្នក​គួរតែ​មាន​ការណែនាំ​ត្រឹមត្រូវ​ពី​គ្រូបង្រៀន​ដែរ និង​អ្វី​ដែល​អ្នក​យល់ថា​មាន​ផា​សុកភាព​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play