សុខភាពកុមារ

​ចង់ឲ្យ​កូន​រៀន​ញ៉ាំ​សណ្តែកដី​គួរតែ​ធ្វើ​ដូចម្តេច​?

​សណ្តែកដី​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ឪពុក​ម្តាយ​គ្រប់​រូប​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្តិច​ម្តងៗ និង​មាន​ក្បួន​ត្រឹមត្រូវ​ដើម្បី​ចៀសផុត​ពី​ការ​មាន​ប្រតិកម្ម​ដោយសារ​តែ​វា ព្រោះ​វា​ត្រូវបាន​គេ​ដឹងថា​ជា​ដើមហេតុ​ដ៏​ចំបង​នៃ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​។ 

​ប្រតិកម្ម​តិចតួច​នៃ​ការ​អាឡែ​ហ្ស៊ី​អាចមាន ក្អក កណ្តា​ស ឡើង​កន្ទួល​រមាស់​។ អា​ការៈព្រមាន​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នោះ​មានដូចជា ហើម​បបូរមាត់ ក្អួត កន្ទួល​ពេញ​ខ្លួន មុខ ឬ​អណ្តាត​ទៅជា​ហើម ពិបាក​ដកដង្ហើម ដកដង្ហើម​លឺ​ដូច​ហួច ឬ​ពណ៌​ស្បែក​ប្រែប្រួល​។ 

​យ៉ាងណាមិញ​យក​ល្អ​គួរតែ​ផ្តល់​ឲ្យ​កូន​រៀន​ញ៉ាំ​សណ្តែកដី​ដូចខាងក្រោម​នេះ​៖
•​    ​ចូរ​ឲ្យ​កូនតូច​អ្នក​ញ៉ាំ​សណ្តែកដី​មួយ​ស្លាបព្រា​បាន​ហើយ​
•​    ​រងចាំ ១០​នាទី​
•​    ​ចូរ​តាមដាន​មើល​ការ​មានប្រតិកម្ម​។ បើសិនជា​មិន​មាន​រោគសញ្ញា​អាឡែ​ហ្ស៊ី​ក្រោយ​ពី​ញ៉ាំ​តែ​បន្តិច​ទេ ចូរ​ឲ្យគេ​ញ៉ាំ​អាហារ​មាន​ជាតិ​សណ្តែកដី​នេះ​បន្តិច​ម្តងៗ​នៅពេល​គេ​អាច​ញ៉ាំ​បាន​ដូច​មនុស្ស​ធំ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play