សម្រស់

​ចង់​ពង្រឹង​ដល់​ភាព​ចាស់​របស់​ស្បែក​គួរតែ​...

​ភាព​ចាស់​របស់​ស្បែក វា​មិន​ខុសគ្នា​នឹង​ការបង់ពន្ធ និង​ការស្លាប់​ឡើយ ព្រោះ​វា​ជា​រឿង​ដែល​ចៀស​មិន​រួច​។ ប៉ុន្តែ​អ្នក​អាច​បន្ថយល្បឿន​នៃ​ដំណើរ​ការណ៍ភាព​ចាស់​របស់​ស្បែក​បាន ហើយក៏​អាច​ធ្វើឲ្យ​ស្បែក​មើល​ទៅ​ក្មេង​បាន​យូរដែរ​។ 

​យក​ល្អ​គួរតែ​អនុវត្ត​ដូចខាងក្រោម​បើសិនជា​អ្នក​ចង់​រក្សា​ភាព​ក្មេង​វ័យ​របស់​ស្បែក​បានយូរ​៖
•​    ​ជា​រៀងរាល់ថ្ងៃ ទោះបីជា​រដូវរងារ​ក៏ដោយ ចូរ​ការពារ​ស្បែក​តាមរយៈ​ការប្រើឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែលមាន​SPF ៣០​ឡើងទៅ និង​ប៉ះពាល់​នឹង​ទឹក​បាន​
•​    ​មិន​ត្រូវ​គេង​អាំង​ថ្ងៃ​ឡើយ​
•​    ​បើសិនជា​ជក់បារី ត្រូវ​ផ្តាច់​បារី​ព្រោះ​ការជក់បារី​អាច​នាំឲ្យ​កើត​ស្បែក​ជ្រីវជ្រួញ 
•​    ​ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព អាហារ​មាន​តុល្យភាព​ដែល​មាន​បន្លែ និង​ផ្លែឈើ​ច្រើន​
•​    ​ហាត់ប្រាណ​ញឹកញាប់​ដើម្បី​ពង្រឹង​ដល់រ​បត់​ឈាម​រត់ និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ ដូច្នេះ​វា​នឹង​ជួយ​ពង្រឹង​ដល់​រូបរាង​របស់​ស្បែក​ដែរ​
•​    ​ចូរ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ស្បែក​ដែល​មាន​ភាព​កាត់​តិចតួច និង​លាប​ផលិតផល​ផ្តល់​សំណើ​ម​ជា​រៀងរាល់ថ្ងៃ​
•​    ​ចូរ​ឈប់​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ដែល​ធ្វើឲ្យ​ក្រហាយ​ស្បែក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play