សុខភាពបុរស

តើខ្ញុំគួរធ្វើដូចម្តេច បើលិង្គរបស់ខ្ញុំឡើងរឹងយូរ មិនព្រមចុះវិញសោះ?

ប្រសិនបើលិង្គរបស់អ្នកឡើងរឹ ច្រើនជាង ៤ ម៉ោង សូមប្រញាប់ទៅមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ (A & E) ដែលនៅជិតបំផុត។

ប្រសិនបើវាតិចជាង ៤ ម៉ោង គន្លឹះខាងក្រោមនេះអាចជួយអ្នកបាន ៖

•    ការធ្វើលំហាត់ប្រាណដូចជាការរត់ ឬការប្រើកង់ប្រណាំងប្រជែង អាចជួយឲ្យលិង្គរបស់អ្នកចុះមកធម្មតាវិញបាន។
•    ការមានការងូតទឹកក្តៅ ក៏អាចមានអត្ថប្រយោជន៍ផងដែរ
•    ប្រើថ្នាំបំបាត់ការឈឺចាប់ ដើម្បីបន្ថយភាពមិនស្រួលក្នុងខ្លួនរបស់អ្នក។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើជំហានទាំងនេះមិនអាចជួយអ្នកបាន ហើយលិង្គរបស់អ្នកមិនព្រមស្រកក្នុងរយៈពេលច្រើនជាង ៤ ម៉ោង សូមប្រញាប់ទៅពេទ្យជាបន្ទាន់។

ហេតុអ្វីបានជាលិង្គឡើងរឹងហើយ មិនព្រមស្រកមកវិញ?

ឈ្មោះវេជ្ជសាស្រ្តសម្រាប់ការឡើងរឹងនៃលិង្គដែលមិនចុះវិញ គឺ priapism ។ វាកើតឡើងនៅពេលឈាមដែលបំពេញលិង្គ ដើម្បីធ្វើឲ្យវារឹងឡើងត្រង់ត្រូវបានជាប់គាំង ហើយមិនអាចហូរចេញមកវិញម្តងទៀត។ Priapism អាចបង្កឲ្យមានការឈឺចាប់ខ្លាំង។

ការឡើងរឹងរបស់លិង្គយូរអាចធ្វើឲ្យខូចលិង្គ ហើយអាចបណ្តាលឲ្យមានបញ្ហាលិង្គងាប់។ ដូច្នេះ វាសំខាន់ណាស់ដែល Priapism ត្រូវបានព្យាបាលយ៉ាងឆាប់រហ័ស៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play