សុខភាពកុមារ

​យក​ទារក​ទៅ​អាំង​ថ្ងៃ គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​៣​នេះ​

​ប្រសិនជា​អ្នក​ចង់​យក​ទារក​ដែល​កើត​ហើយ​ចំនួន​មួយ​ខែ​ទៅ​អាំង​ថ្ងៃ អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​ចំណុច​ទី​១ អ្នក​គួរតែ​ប្រយ័ត្ន​ពី​បរិស្ថាន ដោយ​អ្នក​គួរតែ​ជ្រើសរើស​កន្លែង​ដែល​ស្អាត មាន​ដើមឈើ​ច្រើន មាន​បរិយាកាស​ល្អ ដោយ​មិន​គួរ​ជ្រើសរើស​កន្លែង​ដែល​មាន​ខ្យល់​ធំ​ឡើយ​។ ជាពិសេស អ្នក​មិន​គួរ​ឲ្យ​កូន​អាំង​ថ្ងៃ​យូរ​ពេក​ទេ​នៅពេល​ដែល​ពន្លឺព្រះអាទិត្យ​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ឲ្យ​កូន​ស្ថិត​ក្រោម​កន្លែង​ដែល​មាន​ដើមឈើ​បាំង​ខ្លះ​ដើម្បី​អាំង​ថ្ងៃ ទើប​ពន្លឺព្រះអាទិត្យ​មិន​ចាំង​ខ្លាង​មក​លើ​កូន​។​
2.​    ​ចំណុច​ទី​២ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ពេលវេលា ដោយ​អ្នក​គួរតែ​ជ្រើសរើស​មុន​ម៉ោង​៩​ព្រឹក និង​ក្រោយ​ម៉ោង​៥​ល្ងាច ព្រោះ​រយៈពេល​នេះ ជា​ពេលវេលា​ដែល​ព្រះអាទិត្យ​មិនសូវ​បញ្ចេញ​កម្តៅ​ខ្លាំង​នោះ​ទេ​។ នៅពេល​ដែល​យក​កូន​ទៅ​អាំង​ថ្ងៃ​ដំបូង អ្នក​គួរតែ​ឲ្យ​កូន​អាំង​ត្រឹម​៥​នាទី​បាន​ហើយ លុះ​កន្លះ​ខែ​ក្រោយ​មក ទើប​អាច​ឡើងដល់​១៥​នាទី​។ ប៉ុន្តែ​ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​២​ថ្ងៃត្រង់ អ្នក​មិន​គួរ​យក​កូន​ចេញ​ក្រៅ​ឡើយ ព្រោះ​ពន្លឺព្រះអាទិត្យ​ក្តៅ​ខ្លាំង ដោយ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ស្បែក​កូន​។​
3.​    ​ចំណុច​ទី​៣ អ្នក​គួរតែ​ប្រើ​វិធី​ត្រូវ មានន័យ​ថា អ្នក​គួរតែ​ឲ្យ​កូន​ស្លៀក​តែ​ខោ​ទឹកនោម ឬ​ខោខ្លី​បាន​ហើយ ដោយ​មិន​គួរ​ស្លៀកពាក់​អាវដៃវែង និង​ជើងវែង​នោះទេ​។ ម្យ៉ាងទៀត អ្នក​គួរតែ​ឲ្យ​កូន​ពាក់មួក និង​ការពារ​ភ្នែក​របស់​គេ​ឲ្យបាន​ល្អ​។ ប៉ុន្តែ បើ​កូន​កើតមាន​អា​ការៈពិបាក​ដកដង្ហើម បែកញើស​ច្រើន ស្បែក​ឡើង​ក្រហម អ្នក​គួរតែបញ្ឈប់​ការ​អាំង​ថ្ងៃ​នេះ​ភ្លាម ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play