យុវ័យ

​រឿង​ទាំង​៨​ដែល​បុរស​គួរស្វែងយល់​ក្នុង​រឿង​ស្នេហា​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ទាំងឡាយ​ដែល​បុរស​គួរតែ​យល់ដឹង​ពេល​មាន​ស្នេហា​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​អ្នក​គួរតែ​បញ្ចេញ​ភាព​ពិត​របស់​អ្នក ដោយ​មិនគួរលា​ក់​គ្នា​ឡើយ ព្រោះ​នៅពេល​ដែល​អ្នក​លាក់ នោះ​នឹង​ងាយ​កើត​មាន​បញ្ហា​ណាស់​នៅពេល​ដែល​អ្នក​ស្រឡាញ់​គ្នា​យូរ​។​
2.​    ​អ្នក​មិន​គួរ​ធ្វើ​តាម​គេ​គ្រប់យ៉ាង​ទេ ព្រោះ​អាច​ធ្វើឲ្យ​គេ​ខូច​បាន​។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​តែងតែ​ចង់បាន​សង្សារ​ដែល​ស្តាប់​សម្តី ហើយ​នៅពេល​ដែល​ធ្វើ​ទា​ស់នឹង​គំនិត​របស់​គេ​បន្តិច ប្រៀប​ដូច​ថ្ងៃ​អវសាន​នៃ​ពិភពលោក​អញ្ចឹង​។​
3.​    ​នៅពេល​ដែល​អ្នក​ធ្វើ​ខុស អ្នក​គួរតែ​សារភាព​កំហុស ដោយ​មិន​គួរ​គិត​ពី​មុខមាត់ ហើយ​មិន​ព្រម​ទទួលស្គាល់​កំហុស​នោះទេ​។ នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ មនោសញ្ចេតនា​អ្នក​នឹងមិន​ងាយ​កើត​មាន​បញ្ហា​ឡើយ​។​
4.​    ​អ្នក​មិន​គួរ​បន្ទោស​គេ​ក្នុង​ចំណោម​មហាជន​នោះទេ ព្រោះ​អាច​ធ្វើឲ្យ​គេ​គ្មានមុខ​មាត់បាន​។ អ្នក​អាច​ប្រើ​ចិត្ត​ប្រៀប​នឹង​ចិត្ត​បាន បើ​គេ​បន្ទោស​អ្នក​នៅ​មុខ​មហាជន អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា​។​
5.​    ​នៅពេលដែល​មាន​រឿង អ្នក​គួរតែ​ចេះ​ពិភាក្សាគ្នា ទើប​ធ្វើឲ្យ​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ​មិន​ងាយ​កើត​មាន​បញ្ហា ហើយ​អាច​នៅ​ជាមួយគ្នា​បាន​យូរអង្វែង​រៀង​ទៅ​។​
6.​    ​អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​សមាជិក​គ្រួសារ​របស់គេ ទើប​អាច​រក្សា​ចិត្ត​របស់​គេ​បាន​។ នៅពេល​ដែល​កើត​មាន​បញ្ហា សមាជិក​គ្រួសារ​គេ​នឹង​ជួយ​និយាយ​ជំនួស​អ្នក​។ ដូចនេះ មនោសញ្ចេតនា​អ្នក​នឹងមិន​ជួប​នឹង​បញ្ហា​ឡើយ​។​
7.​    ​អ្នក​គួរតែ​កុំ​រំលឹក​រឿង​សង្សារ​ចាស់​របស់​គេ ទើប​មិន​ធ្វើឲ្យ​គេ​មាន​អារម្មណ៍មិនល្អ​។ មិន​ថា​ក្នុងដំណាក់កាល​ណា​ទេ អ្នក​គួរតែ​ចៀស​ពី​រឿង​នេះ​ទាំងអស់​។​
8.​    ​អ្នក​គួរតែ​រៀន​ចេះ​ស្តាប់​ការបកស្រាយ​របស់​គេ ទើប​មនោសញ្ចេតនា​របស់​អ្នក​ទាំង​ពីរ​មិន​ប្រែប្រួល​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play