សម្រស់

​អាហារ​ដែល​ធ្វើឲ្យ​ស្បែកស​ក្នុង​រដូវក្តៅ​

​ប្រសិន​ជា​អ្នក​មិន​មាន​ទម្លាប់​លាបឡេ​ការពារ​កម្តៅថ្ងៃ អ្នក​អាច​ពិសារ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​អ្នកស​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​សូកូឡា​ខ្មៅ ជា​សូកូឡា​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ខ្លាំងណាស់ ព្រោះ​នៅក្នុង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​។ សារធាតុ​ទាំងនោះ​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ​បាន​។ ជាពិសេស វា​ក៏​អាច​ការពារ​ស្បែក​អ្នក​មិន​ងាយ​ចាស់​ផងដែរ​។​
2.​    ​អ្នក​ក៏​អាច​ពិសារ​ផ្លែ​ត្របែក​ផងដែរ ព្រោះ​នៅ​ក្នុង​នោះ វា​មាន​សារធាតុ​ដែល​អាច​ជួយ​ជម្រុះ​ស្បែក​ចាស់​ចេញ ហើយ​កើត​ស្បែក​ថ្មី​ចូល​។​
3.​     អ្នក​ក៏​អាច​ញ៉ាំ​តែ​បៃតង​ផងដែរ ព្រោះ​នៅ​ក្នុង​នោះ​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។ ជាពិសេស វា​នឹង​ជួយ​ការពារ​មិន​ឲ្យ​ស្បែក​អ្នក​កើត​មហារីក​នោះទេ​។​
4.​    ​នៅក្នុង​ប៉េងប៉ោះ ក៏​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​មិន​ងាយ​ខូច​ដែរ​។ នៅពេល​ដែល​ស្បែក​អ្នក​ត្រូវ​ពន្លឺព្រះអាទិត្យ​ខ្លាំង វា​អាច​ឡើង​ក្រហម​។ ដូចនេះ បើ​អ្នក​ព្យាយាម​ពិសារ​ប៉េងប៉ោះ​នេះ​ចំនួន​១០​អាទិត្យ​ឡើងទៅ ស្បែក​របស់​អ្នកនឹង​ចាប់ផ្តើម​ប្រែប្រួល​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play