ជំងឺទូទៅ

​អា​ការៈដែល​បញ្ជាក់ថា សុខភាព​បន្ត​ពូជ​ស្ត្រី​កំពុងតែ​មាន​បញ្ហា​

​សម្រាប់​មនុស្ស​ស្រី ពួកគេ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​ពួកគេ​ដូចជា មហារីក ដុំ​សាច់​ក្នុង​ស្បូន ជំងឺ Endometriosis គីស​ក្នុង​ក្រពេញ​អូ​វ៉ែ មិន​អាច​មាន​កូន​បាន និង​ជំងឺ​កាមរោគ ព្រមទាំង​ផ្សេងៗ​ទៀត​។ 

​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​មួយចំនួន​នៃ​បញ្ហា​សុខភាព​បន្ត​ពូជ​របស់​មនុស្ស​ស្រី​៖
1.​    ​ការ​ធ្លាក់ឈាម ឬ​ហូរ​ឈាម​រដូវ​ចន្លោះពេល​មក​រដូវ​
2.​    ​រមាស់ ក្រហាយ ឬ​រលាក (​រួម​ទាំង​ដុំ ពង​បែក ឬ​ដំបៅ​) នៅ​ទ្វារមាស ឬ​តំបន់​ប្រដាប់ភេទ​
3.​    ​ឈឺចាប់ ឬ​មិន​មាន​ផា​សុកភាព​ក្នុងពេល​រួមភេទ​
4.​    ​ការ​ធ្លាក់ឈាម ឬ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ​
5.​    ​ឈឺ​ពោះ ឬ​ក្នុង​អាង​ត្រគាក​ធ្ងន់ធ្ងរ​
6.​    ​ការប្រែប្រួល​លំហូរ​ទឹករំអិល​ក្នុង​ទ្វារមាស (​ចំនួន ពណ៌ ឬ​ក្លិន​)
7.​    ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ​ផ្នែក​ខាងក្រោម​
8.​    ​នោម​ញឹក ឬ​មាន​អារម្មណ៍​ចេះតែ​ចង់​នោម​បន្ទាន់​
9.​    ​ចង្កេះ​
10.​    ​ឈឺ​ក្នុង​អាង​ត្រគាក​
11.​    ​បញ្ហា​សុខភាព​បន្ត​ពូជ​ដូចជា​មិន​អាច​មាន​កូន​បាន ធ្លាប់រ​លូត​កូន​ពីមុន 
12.​    ​ដុះ​រោម​ច្រើន​នៅ​មុខ ទ្រូង ពោះ មេដៃ ឬ​ម្រាមជើង​
13.​    ​ទំពែក​ក្បាល ឬ​សក់​ស្តើង​
14.​    ​កើតមុន ស្បែក​មាន​ជាតិ​ប្រេង​ច្រើន ឬ​កើត​អង្គែ​ស្បែកក្បាល​
15.​    ​មាន​ស្នាម​ខ្នៅ​ក្រាស​ខ្មៅ ឬ​ស្បែក​ខ្មៅ​

​បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ​ដូច​បាន​រៀបរាប់​ខាងលើ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មើល​មូលហេតុ​របស់​វា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ MedicineNet

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play