សុខភាពស្ដ្រី

​ជំងឺ​រោគ​ស្ត្រី​ច្រើន​តែ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​

​តើ​ស្ត្រី​ដែល​មាន​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOS) អាច​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​បញ្ហា​ផ្លូវចិត្ត​ដែរ​ទេ​? ហើយ​តើ​កូន​របស់​ពួកគេ​ទំនងជា​មាន​ជំងឺ​អូ​ទី​ស និង​ជំងឺរ​ពិស​ខុស​ប្រក្រតី (ADHD) ដែរ​ទេ​?

​យោត​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​របស់​អង់គ្លេស​បាន​និយាយថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​ជំងឺ​រោគ​ស្ត្រី និង​បញ្ហា​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ទៅ​លើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​ឡើយ​។ PCOS គឺ​ជា​ជំងឺ​ញឹកញាប់​បំផុត​មួយ​ដែល​កំពុងតែ​ប៉ះពាល់​ទៅលើ​ស្ត្រី​វ័យក្មេងៗ​នាពេល​បច្ចុប្បន្ន​នេះ ហើយក៏​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​ផងដែរ​។ 

​សម្រាប់​ជំងឺ PCOS ស្ត្រី​នឹង​ផលិត​អ័រម៉ូន​បុរស​ច្រើនជាង​ធម្មតា​។ រោគសញ្ញា​របស់​វា​មានដូចជា ឈឺចាប់​ក្នុង​អាង​ត្រគាក រដូវ​មក​មិន​ទៀង ដុះ​រោម​ច្រើន​លើ​រាងកាយ ធា​ត់ និង​មិន​អាច​មាន​កូន​បាន​។ បញ្ហា​នេះ​ប៉ះពាល់​លើ​ស្ត្រី​វ័យ​មាន​ផ្ទៃពោះ ៧​ទៅ​១០​ភាគរយ​។ 

​សម្រាប់​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​បានមកពី​ស្ត្រី​ជា​ង ១៧០០០​នាក់ ក្នុង​ប្រទេស​អង់គ្លេស​ដែល​មាន​ជំងឺ PCOS​។ ស្ត្រី​ទាំងនេះ​ទំនងជា​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ដឹងថា មាន​ជំងឺផ្លូវចិត្ត​ជាច្រើន​ដូចជា បាក់​ទឹកចិត្ត ថប់​អារម្មណ៍ ជំងឺ​ម្តង​សប្បាយ​ម្តង​កើតទុក្ខ និង​ញ៉ាំ​អាហារ​ខុសធម្មតា​ជាង​ស្ត្រី​ដែល​មិន​មាន​ជំងឺ PCOS​។ 

​ក្មេង​ដែល​កើត​ពី​ម្តាយ​មាន​ជំងឺ PCOS ត្រូវបាន​គេ​រកឃើញ​ថា​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺរ​ពិស​ខុសធម្មតា ADHD និង​ជំងឺ​អូ​ទី​ស​ជាង​ក្មេង​ផ្សេងៗ​ទៀត​។ ការសិក្សា​នេះ​ត្រូវបាន​គេ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Clinical Endocrinology and Metabolism កាលពី​ថ្ងៃ ទី​១០ ខែ​មេសា​នេះ​។ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play