សុខភាពស្ដ្រី

​អ្នក​ជំងឺមហារីក​សុដន់​គួរតែ​មាន​សាច់ដុំ​ឲ្យបាន​ច្រើន​

​តាម​ការសិក្សា​ថ្មី​មួយ​បានឲ្យដឹងថា អ្នក​ជំងឺមហារីក​សុដន់​ដែល​មាន​សាច់ដុំ​ច្រើន​គឺ​មាន​ឱកាស​ច្រើន​នៃ​ការ​មាន​ជីវិត​រស់​បាន​យូរ​ជាង​អ្នក​ដែល​ស្គមស្គាំង​។ 

​រឿង​នេះ​បាន​ធ្វើ​ឡើង​ទៅលើ​ស្ត្រី​វ័យក្មេង​ច្រើនជាង ៣២០០០​នាក់​ដែល​មាន​ជំងឺមហារីក​សុដន់​ដំណាក់កាល​ទី​២ ឬ​ទី​៣​។ អ្នក​ដែល​មាន​សាច់ដុំ​ច្រើន​គឺ​មាន​អត្រា​នៃ​ការ​រស់​មាន​ជីវិត​បាន​យូរ ខ្ពស់ជាង ហើយ​រឿង​នេះ​ក៏​មិន​គិត​ទៅលើ​អាយុ ឬ​ដំណាក់កាល​ជំងឺមហារីក​របស់​ពួកគេ​ដែរ​។ 

​គេ​នៅតែ​មិន​ទាន់​ច្បាស់​ថា មូលហេតុ​អ្វី​បានជា​អ្នកជំងឺ​ដែល​មាន​សាច់ដុំ​តិច​មាន​ជាប់​ទាក់ទង​នឹង​ការ​មាន​ជីវិត​រស់​បាន​តិច​ដែរ​ឡើយ ប៉ុន្តែ​ឥទ្ធិពល​របស់​មហារីក​ទៅលើ​ជាលិកា​សាច់ដុំ​ប្រហែលជា​ដើរតួនាទី​ដ៏​សំខាន់​មួយ​។ អ្នកស្រាវជ្រាវ​និយាយថា ការ​រលាក​ដែល​ទាក់ទង​នឹង​ជំងឺមហារីក​ប្រហែលជា​ធ្វើឲ្យ​បាត់បង់​សាច់ដុំ និង​បង្កើន​ចំនួន​ជាតិ​ខ្លាញ់​ទៅវិញ​។ 

​ការសិក្សា​មួយ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន JAMA Oncology កាលពី​ថ្ងៃ ៩​ខែ​មេសា​នេះ​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play