យុវ័យ

​ធ្វើបាន​តែ​៣​ចំណុច​នេះ គ្រួសារ​អ្នក​នឹងមាន​សុភមង្គល​ខ្លាំង​

​ប្រសិន​ជា​អ្នក​ចង់​រស់នៅ​យ៉ាង​មាន​សុភមង្គល អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំង​៣​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​នៅពេល​ដែល​គ្រួសារ​មួយ មាន​ស្វាមី​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ គោរព និង​អធ្យាស្រ័យ​ឲ្យ​គ្នា ដោយ​មិន​ប្រើ​អំពើហឹង្សា នោះ​គ្រួសារ​នោះ​ជា​គ្រួសារ​ដែល​មាន​សុភមង្គល​ខ្លាំងណាស់ ព្រោះ​ជម្លោះ​ដែល​កើតឡើង​នោះ​គឺ​តិច​បំផុត​។ ប្រពន្ធ និង​ស្វាមី អាច​ចុះសម្រុង​នឹង​គ្នា​ខ្លាំង ព្រោះ​ចិត្ត​ប្តី​មាន​តែ​ប្រពន្ធ​ក្នុង​កែវភ្នែក​នោះទេ​។​
2.​    ​នៅពេល​ដែល​គ្រួសារ​មួយ មាន​ភរិយា​ដែល​ចេះ​គោរព​ស្វាមី ដោយ​មិន​ជាន់​ប្តី​ដល់​បាតជើង គ្រួសារ​នោះ​នឹង​អាច​មាន​សុភមង្គល​ដូចគ្នា​។ មិន​ថា​បញ្ហា​ណា​កើតឡើង​ទេ ប្រពន្ធ​តែង​តែ​រក​ស្វាមី​ដើម្បី​ពិភាក្សាគ្នា ទើប​អាច​រក្សា​មនោសញ្ចេតនា​អ្នក​បាន​ល្អ ដោយ​មិន​ងាយ​បែកបាក់​ឡើយ​។​
3.​    ​ចុងក្រោយ គឺ​កូន​ទទួលបាន​ការស្រឡាញ់ និង​ការគោរព​ពី​ឳ​ពុក​ម្តាយ​។ ក្នុងនាម​ជា​មាតាបិតា គួរតែ​ចេះ​គោរព​ការសម្រេចចិត្ត​របស់​កូន ហើយ​ផ្តល់​ការស្រឡាញ់ និង​យកចិត្តទុកដាក់​ឲ្យបាន​គ្រប់គ្រាន់ ដោយ​មិន​គួរប្រើ​អំពើ​ហឹង្សា​នោះ​ទេ ទើប​កូន​អាច​ទទួលបាន​ភាពកក់ក្តៅ​។ ដូចនេះ មាន​តែ​សមាជិក​ក្នុង​គ្រួសារ អាច​ទទួលបាន​ការគោរព​ទេ ទើប​អាច​ធ្វើឲ្យ​គ្រួសារ​មួយ​អាច​ទទួលបាន​សុ​ភ​មង្គល​បាន​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play