សុខភាពកុមារ

៤​ក្បាច់ ធ្វើ​ឲ្យ​កូនប្រុស មិន​មាន​ចរិត​ដូច​ស្រី​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​ពី​វិធី​ដែល​អាច​ជួយ​កូន​ប្រុស​មិនឲ្យ​មាន​ចរិត​ដូច​កូនស្រី​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​នៅ​ក្នុង​ការអប់រំ​កូន គួរតែ​មាន​ការចូលរួម​ពី​ឳ​ពុក ព្រោះ​បិតា​ដើរ​តួនាទី​សំខាន់​ក្នុង​ការអប់រំ​កូនប្រុស​។ បើ​កូន​ប្រុស​នៅតែ​ជា​មួយ​អ្នក​ម្តាយ នោះ​អត្រា​នៃ​ការ​មាន​ចរិត​ដូច​ជា​ស្រី គឺ​អាច​ខ្ពស់​បាន​។ ដូចនេះ លោកប៉ា​គួរតែ​កំដរ​កូន​លេងល្បែង ឬ​ហាត់ប្រាណ​ជាមួយ​កូន​ឲ្យបាន​ញឹកញាប់​។ ម្យ៉ាងទៀត នៅពេល​ដែល​កូន​កើត​មាន​បញ្ហា គួរតែ​ឲ្យ​កូន​រក​ឳ​ពុក​ដើម្បី​ជួយ ទើប​អាច​រក្សា​ចរិត​ជា​កូនប្រុស​បាន​។​
2.​    ​នៅពេល​ដែល​កូន​ចូល​សាលារៀន អ្នក​គួរតែ​ឲ្យ​កូនចូលរួម​គ្រប់​កម្ម​វិធី​ដែល​សាលា​ដាក់ឲ្យ នោះ​កូន​នឹង​អាច​ស្គាល់​គេ​ច្រើន ដោយ​អាច​ធ្វើឲ្យ​គេ​មាន​ភាពក្លាហាន​បាន​។​
3.​    ​អ្នក​គួរតែ​បង្រៀន​កូន​ឲ្យ​ស្លៀកពាក់​ខោអាវ និយាយស្តី របៀប​ដើរ និង​របៀបរបប​ជា​ច្រើន​យ៉ាង​ទៀត ឲ្យ​ដូចជា​កូនប្រុស ទើប​កូន​អាច​មាន​ចរិត​ជា​កូនប្រុស​បាន​។ បើ​អ្នក​បង្រៀន​វិធី​អ្នក ដែល​ជា​វិធី​ស្រី នោះ​កូន​នឹង​ដូចជា​កូនស្រី​អញ្ចឹង​ពេល​ធំ​ឡើង​។​
4.​    ​អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​នៅពេលដែល​កូន​មាន​សុខភាព​រឹង​មា ទើប​អាច​ដូច​ជា​កូនប្រុស​បាន​។ បើ​កូន​មាន​រាង​ស្គម​ដូចជា​ស្រី ខ្យល់​បក់​មក​រលំ នោះ​កូន​អ្នក​នឹង​អាច​ក្លាយ​ជា​កូនស្រី​យ៉ាង​ងាយ​។ ដូចនេះ មានតែ​ការផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​កូន​ទេ ទើប​អាច​ធ្វើ​ឲ្យ​កូន​អ្នក​អាច​ក្លាយ​ជា​បុរស​ពិតៗ​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play