យុវ័យ

​ចរិត​ឆេវឆាវ គួរតែ​កែ​ចោល​បែបណា​ទៅ​?

​ប្រសិន​ជា​អ្នក​មាន​ចរិត​ឆាប់​ឆេវឆាវ អ្នក​អាច​កែ​តាម​វិធី​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
1.​    ​នៅពេល​ដែល​អ្នក​ស្រាប់តែ​មាន​ចរិត​ឆេវឆាវ អ្នក​អាច​ទប់ខ្លួន​ជាមុនសិន ដោយ​អ្នក​អាច​គិតក្នុងចិត្ត​ថា ៣​នាទី​ក្រោយ​ទើប​បញ្ចេញ​ចេញមកក្រៅ​។ ដូចនេះ អ្នក​អាច​រាប់ឲ្យ​គ្រប់​៣​នាទី​ក្នុង​ចិត្ត នោះ​ចរិត​នេះ​នឹង​អាច​ថយ​ខ្លះ មិនសូវ​ពុះ​កញ្ច្រោល​ដូច​ពេល​ដំបូង​នោះទេ​។​
2.​    ​នៅពេល​ដែល​អ្នក​ជិត​បញ្ចេញ​កំហឹង​មក​ក្រៅ អ្នក​គួរតែ​បង្វែ​ល​អារម្មណ៍​របស់​អ្នក​ទៅ​ធ្វើ​រឿង​ផ្សេង​បាន​។​
3.​    ​នៅពេល​ដែល​អ្នក​ជួបនឹង​បញ្ហា អ្នក​គួរតែ​គិត​ឲ្យបាន​ច្រើន ដោយ​មិន​គួរ​តែងតែ​មួល​ម៉ៅ​ដាក់​គេឯង​នោះទេ​។​
4.​    ​អ្នក​គួរតែ​រៀន​ចេះ​អត់ធ្មត់ អត់ឱន និង​អធ្យាស្រ័យ​ដល់​អ្នកដទៃ ទើប​អាច​កែ​ចរិត​នេះ​ចោល​បាន​។​
5.​    ​អ្នក​គួរតែ​កាត់បន្ថយ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ទើប​អារម្មណ៍​អ្នក​មិន​សូវ​ឆាប់​ឆេវឆាវ​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play