យុវ័យ

​របៀប​ទប់​កំហឹង​អ្នក​

​មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​កំហឹង​គ្រប់គ្នា​។​ហើយ​កំហឹង​នេះ​អាចឲ្យ​គេ​ប្រព្រឹត្ត​រឿង​ដែល​គេ​អាច​ស្តាយក្រោយ​ឬ​ស្មាន​មិន​ដល់​។​តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទប់​កំហឹង​បាន​នោះ​?
1.​    ​រក​កន្លែង​ដែល​ស្ងាត់ ហើយ​ធ្វើការ​បន្ធូរ​អារម្មណ៍​។​ដោយ​ឈរ​នៅ​ចំនុច​មួយ​មើល​ទៅ​ឆ្ងាយ ហើយ​បន្តោយ​ឲ្យ​ខួរក្បាល​ចេះ​តែ​គិត​ផ្តេសផ្តាស មិន​ត្រូវ​ហាម​ឃាត​ខ្លួនឯង​ឲ្យ​ឈប់​គិត​ទេ​។​
2.​    ​អ្នក​អាច​រក​កន្លែង​អ៊ូរ​អរ​ក៏បាន ហើយ​សម្លឹង​មើល​មនុស្ស​ដើរ​មក​ដើរ​ទៅ​។ ក្រោយពេល​ដែល​អ្នក​ធ្វើ​បែប​នេះ នោះ​អ្នកនឹង​អាច​បំភ្លេច​រឿង​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​យ៉ាង​ងាយ​។​
3.​    ​អ្នក​មិន​គូរ​ស្តាប់​បទ​មនោសញ្ចេតនា​នោះទេ ព្រោះ​បទ​ទាំងនេះ​អាច​ធ្វើឲ្យ​អារម្មណ៍​អ្នកកាន់តែពិ​បាកចិត្ត ដោយ​ធ្វើឲ្យ​អ្នក​គិត​កាន់តែច្រើន ដូចនេះ អ្នកនឹង​ងាយ​ផ្ទុះ​កំហឹង​ជាទីបំផុត​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ស្តាប់​បទ​ទាន់សម័យ​ទើប​អាច​បំបាត់​កំហឹង​អ្នក​បាន ដោយ​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​ឡើងវិញ​។​
4.​    ​អ្នក​ក៏​អាច​ទៅ​សួនច្បារ​ដើរ​លំហែរ​កាយ ឬ​អង្គុយ​លេង​ក៏​បាន​ដែរ ព្រោះ​នៅពេល​ដែល​អ្នក​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ​ឡើងវិញ​។​
5.​    ​អ្នក​អាច​ចែករំលែក​រឿង​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​ទៅ​មិត្តភក្តិ​ក៏បាន​។​ព្រោះ​មិត្តភក្តិ​អាច​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​អ្នក​។ ដូចនេះ​អ្នក​អាច​ធ្វើ​តាម​វិធី​ខាងលើ​នេះ​ដើម្បី​ទប់​កំហឹង​អ្នក​មិន​ឲ្យ​ប្រព្រឹត្តរឿង​ខុសឆ្គង​ផ្សេងៗ​៕

អត្ថបទ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play