សុខភាពស្ដ្រី

កើត​ជំងឺរើម និង អ៊ុត​ស្វាយ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​គ្រោះថ្នាក់​ដែរ​ទេ​?

​ស្ត្រី​មាន​ផ្ទៃពោះ​គឺជា​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺរើម​ខ្លាំងណាស់ ប៉ុន្តែ​សំណាង​ដែរ ជំងឺរើម​លើ​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​កម្រ​នឹង​កើត​មាន​ណាស់​។ ថ្នាំ​ប្រឆាំងនឹង​វីរុស​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​លើ​ការប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ថ្នាំ​បំបាត់​ការឈឺចាប់​ភាគច្រើន​ដែរ​។ សម្រាប់​ដំណាក់កាល​ក្រោយៗ​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិនគួរណា​ប្រើ​ថ្នាំ​ប្រភេទ Nonsteroidal Anti-inflammatory Drugs ឡើយ ជាពិសេស Ibuprofen (Advil) ឬ Naproxen (Aleve)​។ យ៉ាងណាមិញ ថ្នាំ Acetaminophen (Tylenol) ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំណាក់កាល​ចុងក្រោយ​។ 

​វ៉ាក់សាំង​ការពារ​ជំងឺរើម​មិន​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។ វា​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មុន​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​៣​ខែ​។ 

​ការ​ដែល​កើត​ជំងឺ​អ៊ុត​ស្វាយ​ក្នុងពេល​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​ទារ​កខូច​អវៈយវៈ​ពី​កំណើត ហើយ​ក៏​អាស្រ័យ​ទៅតាម​ពេលវេលា​ដែល​ការបង្ក​រោគ​នោះ​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។ ការ​ប្រឈម​នឹង​ទារក​ខូច​អវៈយវៈ ត្រូវបាន​គេ​ជឿថា កើតឡើង​លើ​ជំងឺ​អ៊ុត​ស្វាយ​ច្រើន​ជាង​ជំងឺរើម​។ បើសិន​ជា​អ្នក​មិនដឹងថា អ្នក​ធ្លាប់​កើត​ជំងឺ​អ៊ុត​ស្វាយ​ឬ​អត់​ទេ ការ​ធ្វើតេស្ត​ឈាម​អាច​កំណត់​ដឹង​ថា​អ្នក​មាន​អង់ទីគ័រ​ការពារ​ជំងឺ​ហើយ​ឬ​អត់​។ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អ៊ុត​ស្វាយ​រួច​ព្រមទាំង​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​ពីមុនមក គឺមាន​អង់ទីគ័រ​ការពារ​ជំងឺ​នេះ​ក្នុង​ខ្លួន​មួយ​ជីវិត ហើយក៏​អាច​ទប់ស្កាត់​វីរុស VZV (Varicella Zoster Virus) ដែរ​។ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play