ជំងឺទូទៅ

ហេតុផល ៣​យ៉ាង​ដែល​បញ្ជាក់ថា ការ​យំ​គឺជា​រឿង​ល្អ​សម្រាប់​ខ្លួនឯង​

​ខណៈពេល​ដែល​វា​ជា​ការពិត​មួយ​ថា ការ​យំ​មិនមែនជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គ្រប់យ៉ាង​ឡើយ តែ​វា​ពិតជា​មាន​ឥទ្ធិពល​ទៅលើ​អ្នក និង​ទំនាក់ទំនង​អ្នក​ដែរ​។ ហើយ​ការផ្លាស់ប្តូរ​ទាំង​នេះ​អាច​ជួយ​អ្នក​ធ្វើ​អ្វីៗ​កាន់តែ​ល្អ​ជាង​មុន​បាន​។ ជាមួយគ្នានេះដែរ វា​មាន​អត្ថប្រយោជន៍​សំខាន់ៗ​បី​យ៉ាង​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​យំ​នេះ​។ 

​ការ​យំ​ភ្ជាប់​ទំនាក់ទំនង​អ្នក​ជាមួយនឹង​ការ​ពិត​របស់​អ្នក​
​ការ​យំ​មិន​គ្រាន់តែ​ជា​ផលិតផល​នៃ​ការពិបាក​ចិត្ត​ឡើយ តែ​វា​ពិត​ជា​ការបញ្ជាក់​មួយ​នៃ​បទពិសោធន៍​ដែល​អ្នកមាន​។ អ្នក​អាច​មាន​អារម្មណ៍​មួយចំនួន​ក្នុង​ខ្លួន​ដូចជា ការ​ពិបាកចិត្ត ការឈឺចាប់ ថាំ​ចិត្ត ខឹង ឬ​ឯការ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​ធ្វើ​ការងារ​ដើម្បី​បដិសេធន៍ ឬ​មិន​ខ្វល់​អំពី​បទ​ពិសោធន៍​ខ្លាំងក្លា​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន​នោះ ពេលខ្លះ​ទឹកភ្នែក​អាចជួយ​សម្រួល​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ការដោះស្រាយ ឬ​កើតឡើង​នៅ​នឹង​មុខ​ដែរ​។ ដូច្នេះ​ការ​សម្រក​ទឹកភ្នែក​អាច​ភ្ជាប់​រូបអ្នក​ជាមួយ​បទពិសោធន៍​ជីវិត​ខ្លួនឯង ជាមួយ​នឹង​ខ្លួន​ពិត​របស់​អ្នក​បាន​។ 

​ការ​យំ​ផ្តល់នូវ​អារម្មណ៍​មួយ​ដែល​យកចិត្ត​គេ​ដាក់ចិត្ត​យើង​ដែរ​
​នៅ​ពេល​អ្នក​យំ​នៅ​ទល់មុខ​មនុស្ស​ដែល​យកចិត្តទុកដាក់​ចំពោះ​អ្នក វា​ងាយ​នឹង​បន្ទន់​អារម្មណ៍​ពួកគេ​មក​លើ​អ្នក ហើយ​ក៏​ជួយ​ឲ្យ​ពួកគេ​យល់​ដឹង​អំពី​បទ​ពិសោធន៍​ដែល​អ្នក​ធ្លាប់មាន​នេះដែរ​។ ពួកគេ​ទំនងជា​ងាយ​នឹង​មាន​ប្រតិកម្ម​ឆ្លើយតប​វិញ​យ៉ាង​មាន​បំណង​ច្បាស់លាស់ ហើយក៏​អាច​ផ្តល់​ឲ្យ​អ្នកវិញ​នូវ​ការគាំទ្រ​ផ្លូវ​ចិត្ត​ផង​។ ប្រតិកម្ម​មួយ​នេះ​អាច​ពង្រឹង​ដល់​ទំនាក់ទំនង​ដែល​អ្នក​មាន​ផង​ដែរ​។ 

​ការ​យំ​នឹង​បន្ធូរ​ភាព​តានតឹង​ដែល​កំពុង​មាន​ក្នុង​ទ្រូង​
​ការ​យំ​មិនមែន​ជា​បទពិសោធន៍​ល្អ​ពិតប្រាកដ​មួយ​ឡើយ តែ​វា​អាច​ជា​ការ​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ទ្រូង​បាន​។ ដូច្នេះ​ក្រោយពី​យំ​រួច អ្នក​អាច​នឹង​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន ហើយ​រាងកាយ​ប្រហែលជា​មិន​តឹងតែង​ដូច​មុន​ឡើយ​។ ការផ្លាស់ប្តូរ​មួយ​នេះ​មិន​គ្រាន់តែ​ជា​អារម្មណ៍ល្អ​ឡើយ តែ​វា​អាច​ជួយ​អ្នក​រំសាយ​ភាព​តានតឹង​ដែល​មាន​ក្នុង​ចិត្តបាន​យ៉ាង​ល្អ​។ 

​សរុបសេចក្តី​មក ការ​យំ​អាច​ចាត់ទុកថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​រាងកាយ​ខ្លួនឯង ប៉ុន្តែ​វា​មិនមែន​ជា​សញ្ញា​បញ្ជាក់​អំពី​ភាពទន់ខ្សោយ​ឡើយ​។ ដូច្នេះ​ក្រោយពី​អ្នក​យំ​បាន​យ៉ាង​ល្អ​មួយ អ្នក​នឹង​មាន​អារម្មណ៍ល្អ​ឡើងវិញ​ជា​មិន​ខាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play