ជំងឺទូទៅ

​មាន​របួស​នៅ​ខួរក្បាល​ប្រហែល​បង្កើន​ការ​ប្រឈម​នឹង​ភាព​ភ្លេច​ភ្លាំង​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា អ្នក​ដែល​ជួប​បញ្ហារ​បួស​នៅ​ខួរក្បាល​គឺ​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ភាព​ភ្លេចភ្លាំង​នៅ​ថ្ងៃក្រោយ​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​ទៅ​លើ​ប្រជាជន​ជាតិ ៣​លាន​នាក់​ក្នុងប្រទេស Denmark​។ 

​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ទៅលើ​អ្នក​ដែល​ធ្លាប់​មាន​របួស​ខួរក្បាល​ដោយសារ​ការប៉ះទង្គិច (Traumatic Brain Injury, TBI) និង​អ្នក​ដែល​មិន​ធ្លាប់មាន ព្រមទាំង​តាមដាន​ពួកគេ​រយៈពេល​ជា​មធ្យម ១០​ឆ្នាំ​ដើម្បី​ចង់​ដឹង​ថា​ពួកគេ​មាន​ផលវិបាក​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង​ឬ​អត់​។ TBI គឺជា​ការ​មាន​របួស​នៅ​ក្បាល​ដែល​ធ្វើឲ្យ​ខូច​ដល់​ខួរក្បាល​។ ការខូចខាត​នេះ​អាច​មាន​ពី​តិចតួច​រហូតដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ 

​ការសិក្សា​បាន​បង្កើត​នូវ​ការ​ចែកចាយ​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​ការស្រាវជ្រាវ​ក្នុង​តំបន់​នេះ​។ អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​ថ្នាក់​ជាតិ​ដែល​អាច​ជឿ​ទុកចិត្តបាន និង​ពិនិត្យ​រក​មើល​ករណី​ភ្លេចភ្លាំង​ដែល​កើតឡើង​តែ​លើ​អ្នក​មាន​របួស​ខួរក្បាល​ទេ​។ ពួកគេ​ក៏​បាន​កែរ​សម្រួល​ការវិភាគរ​បស់​ខ្លួន​សម្រាប់​កត្តា​សុខភាព​ផ្សេងៗ​ទៀត​ដែល​អាច​ជះឥទ្ធិពល​ទៅលើ​ទំនាក់ទំនង​ដែល​រកឃើញ​ដែរ​។ ជា​សរុបមក អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​របួស​នៅ​ខួរក្បាល​មាន​ជាប់​ទាក់ទង​នឹង​ការបង្កើន​ការ​ប្រឈម​នូវ​ភាព​ភ្លេចភ្លាំង​ប្រហែល ២៤​ភាគរយ​។ 

​រឿង​ដ៏​សំខាន់បំផុត​ដែល​ត្រូវ​គិត​នោះ​គឺថា កត្តា​ប្រឈមមុខ​ត្រូវ​តែ​កើត​មាន​តែ​ម្តង​សម្រាប់​ភាព​ភ្លេចភ្លាំង​នៅតែ​តិច​ទេ ដែល​មាន​ប្រហែល ៤.៥​ភាគរយ លើ​អ្នក​ដែល​មិន​ធ្លាប់មាន​បញ្ហា TBI ហើយ​បើ​ប្រៀបធៀប​នឹង​អ្នក​ធ្លាប់មាន TBI វិញ​គឺ​មាន ៥.១​ភាគរយ​ប៉ុណ្ណោះ​។ 

​ជាមួយនឹង​ការ​រក​ឃើញ​បែប​នេះ វា​ប្រហែលជា​ត្រូវការ​ការស្រាវជ្រាវ​កាន់តែ​ច្រើន​ថែមទៀត​ដើម្បី​បញ្ជាក់​ទៅលើ​វិធីសាស្ត្រ​ស្តា​លទ្ធិ​ពលកម្ម​ខាង​ភាព​ឆ្លាត​វៃ​បន្ថែមទៀត ព្រោះ​រឿង​នេះ​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ផលវិបាក​រយៈពេល​វែង​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play