ផ្សេងៗ

​ភ្ញាក់ផ្អើល! មិននឹកស្មានថា Pey Pey Dy ដើរលេង២ថ្ងៃនៅសៀមរាបចាយអស់ប៉ុណ្ណឹង


 

តារា​សម្ដែង​ពូកែ​កំប្លុកកំប្លែង​លើ​បណ្ដាញ​សង្គម Pey Pey Dy ក៏​មក​ដើរ​លេង​ចូលឆ្នាំ​នៅ​ខេត្ត​សៀមរាប​ដែរ ជាមួយ​មិត្តស្រីរបស់​ខ្លួន និង​មិត្ត​ភក្ដិ​៥​នាក់​ទៀត។ ស្រប​ពេល​ដែល​តារាពូកែ​លេង​សម្ដី​​​រូប​នេះ កំពុង​តែ​ញ៉ាំ​បាយ​យ៉ាង​ញាប់​មាត់​នៅ​មុខ​អង្គរ ក៏​ឆ្លៀត​ពេល​ផ្ដល់​បទ​សម្ភាស​ខ្លះ​ៗ​មក​កាន់ Sabay អំពី​ការ​ដើរកម្សាន្ត​ និង​ការ​ចំណាយ​របស់​ខ្លួន។


និយាយ​រៀបរាប់​ទាំង​មុខ​ញញឹម​ពព្រាយ Pey Pey Dy ប្រាប់​ថា មក​ដើរ​លេង​២​ថ្ងៃ​នេះ ចំណាយ​អស់​ក្នុង​មួយ​ថ្ងៃ​ល្បាក់​ត្រឹម ៣០ ទៅ​៤០​ដុល្លារ​ប៉ុណ្ណោះ។ ការ​ចំណាយ​នេះ Pey Pey Dy គិត​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​មិន​បាន​ចេញ​ឲ្យ​មនុស្សកំណាន់ ឬ​មិត្ត​ភក្ដិ​ទេ ដោយ​ជ្រើស​រើស​ការ​ចែក​រំលែក​គ្នា​ចំណាយ។ ដូច្នេះ​ទើប​ចាយ​អស់​មិន​សូវ​ច្រើន រាប់​បញ្ចូល​ទាំង​ថ្លៃ​ធ្វើ​ដំណើរ ស្នាក់​នៅ និង​អាហារ​ជា​ដើម។

 
Pey Pey Dy និយាយ​ថា ២​ថ្ងៃ​នៅ​សៀមរាប នេះ​​សប្បាយ​ឡើង​អស់​ដៃ​តែ​ម្ដង ដោយ​មិន​ប្រកាន់​ថា​ខ្លួន​តារា​ល្បី​អី​នោះ​ទេ គឺ​បាន​ទៅ​រាំ​លេង​កម្សាន្ត ដើរ​មើល​គេ​មើល​ឯង យ៉ាង​រំភើយ។ «បើ​និយាយ​ពី Pub Street គឺ​មិន​ទៅ​មិន​បាន​តែ​ម្ដង ត្រូវ​តែ​ទៅ​ហើយ។»​ Pey Pey Dy និយាយ។

តារា​ជំនាញ​ច្រើន​យ៉ាង​នេះ ក៏​បង្ហើប​ដែរ​ថា ​ថ្ងៃ​ស្អែក​នេះ​នឹង​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ ដើម្បី​បន្ត​ដំណើរ​កម្សាន្ត​​ទៅ​​​​ជប៉ុន៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play