ផ្សេងៗ

ការ​ពិត​នៅ​ពី​ក្រោយ​ លឹម រដ្ឋា ចោល​ប្រពន្ធ​ក្មេង​​ទៅ​រៀបការ​​ជាមួយ​​ស្ត្រី​​​វ័យ​ស្មើ​ម្ដាយ


 

​រឿង​រ៉ាវ​​តារា​សម្ដែង លឹម រដ្ឋា ទៅ​រៀបការ​ជាមួយ​ស្ត្រី​​វ័យ​ចំណាស់​ម្នាក់​នៅ​ខេត្ត​កំពង់ចាម​​ ចោល​ប្រពន្ធ​ក្មេង​សាច់​ស​ខ្ចី​​កំពុង​តែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ។


រឿង​រ៉ាវ​ខាង​លើ​នេះ​សាមី​ខ្លួន​ លឹម រដ្ឋា ប្រាប់​ឲ្យ​ដឹង​ថា​ ឈុត​ឆាក​រៀប​មង្គល​ការ​វាង​ខ្លួន និង​ស្ត្រី​មាន​វ័យ​ ៧០ ​ម្នាក់​ហ្នឹង​មិន​មែន​ជា​​រឿង​ពិត​ទេ តាម​ពិត​ទៅ​​គឺ​លោក​ លែង​ល្បែង​រៀបការ ដើម្បី​កម្សាន្ត​សប្បាយ​​រីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ​ តែ​ប៉ុណ្ណោះ​ ដូច្នេះ​សូម​​ពុក​ម៉ែ​បង​ប្អូន​កុំ​យល់​ច្រឡំ​​​។

តួ​អង្គ​ប្រុស​​​ក្នុង​រឿង​ "ទឹក​ចិត្ត​ប្រពន្ធ​" បន្ថែម​ថា​៖​" បង​មិន​អាច​ទៅ​រៀប​ការ​ជាមួយ​ស្ត្រី វ័យ​ស្មើ​ម្ដាយ​បង​ចោល​កូន​ប្រពន្ធ​ទេ​ តែ​បង​ថត​ហ្នឹង​ គឺ​ជា​ការ​រៀបចំ​របស់​ឯកឧត្ដម​​ម្នាក់​ក្នុង​ ខេត្ត​កំពង់ចាម​ គាត់​ចង់​បង្កើត​បរិយាកាស​ សប្បាយ​រីករាយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ក៏​ចាប់​គូ​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​អ៊ុំ​ស្រី​ តែ​ម្ដង​ទៅ​ដើម្បី​ឲ្យ​ប្លែក​"៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play