ផ្សេងៗ

តុលាការ​រុស្សី​បញ្ជា​ឲ្យ​បិទ​ Telegram



តុលាការ​ប្រទេស​រុស្សី​បាន​ចេញ​បញ្ជា​ឲ្យ​បិទ​សេវាកម្ម Telegram ចេញ​ពី​ប្រទេស​ ក្រោយ​ពីតុលាការ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​​​ដោះ (decrypt) ទិន្នន័យ​អ្នកប្រើប្រាស់ តែ​បាន​បដិសេធ។


ភ្នាក់ងារ​សារព័ត៌មាន​រុស្សី Tass បាន​រាយ​ការណ៍​ថា​ រុស្សី​បិទ​សេវាកម្ម Telegram ភ្លាមៗ​ បន្ទាប់​ពី​ក្រុមហ៊ុន​​បដិសេធមិន​​ព្រម​​អនុវត្ត​តាម។ គេ​មិន​ដឹង​ថា​ការ​បិទ​សេវាកម្ម​នេះ នឹង​ចាប់​ផ្ដើម​លឿន​ដល់​កម្រិត​ណា​ទេ តែ​ប្រហែល​ជា​ចាប់​ផ្ដើម​ពី​ខែ​ក្រោយ​នេះ​។ តាម​ការ​រាយការណ៍​របស់ The Financial Times។


ទាក់​ទិន​នឹង​បញ្ហា​នេះ គឺ​មក​ពី​នៅ​ក្នុង​ឆ្នាំ ២០១៦ ប្រទេស​រុស្សី​បាន​ចេញ​ច្បាប់​ស្ដី​ពី​ការ​ការពារ​ពី​ការ​ធ្វើ​ភេរវកម្ម ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទំនាក់​ទំនង​ត្រូវ​ផ្ដល់​លទ្ធភាព​ដល់រដ្ឋាភិបាល​រុស្សី បាន​ឆែក​មើល​គ្រប់​សារ​ទាំង​អស់​ដែល​ឆ្លើយ​ឆ្លង​គ្នា។ ប៉ុន្តែតាំង​តែ​ពី​ដើម​រៀង​មក ក្រុមហ៊ុន Telegram តែង​តែ​ប្រឆាំង​នឹង​ច្បាប់​នេះ៕

ប្រភព៖​ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play