របៀបរកលុយ

សម្រង់ឃ្លាទាំង ១៥ ដែលអ្នកគួរស្វែងយល់ ដើម្បីឆាកជីវិតរបស់អ្នក

1.    នៅពេលយើងធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្លួន កុំខ្វល់នឹងសម្តីរបស់អ្នកដទៃ
2.    ចង់ដឹកនាំខ្លួនឯង ត្រូវប្រើខួរក្បាល ដើម្បីត្រិះរិះពិចារណា
3.    ចង់ឈ្នះសត្រូវ អ្នកត្រូវសិក្សាពីសត្រូវរបស់អ្នកឲ្យច្បាស់
4.    ចង់ជោគជ័យ ត្រូវបង្កើតអ្វីដែលថ្មី មិនមែនចំលងគេនោះទេ
5.    បើហ៊ានប្រថុយ នឹងអាចនឹងជោគជ័យលឿន
6.    មិនទាន់សាកផង ធ្វើម៉េចដឹងថា អ្នកធ្វើមិនកើត?
7.    បំភ្លេចមនុស្សម្នាក់ មិនងាយដូចការនិយាយនោះទេ
8.    គ្មានថ្នាំ ទប់ស្កាត់រោគច្រណែន ឈ្នានីស និងលោភលន់ឡើយ
9.    ដើរម្នាក់ឯង ប្រសើរជាងដើរជាមួយមនុស្សដែលធ្វើឲ្យយើងខូចចិត្ត
10.    ជីវិត តែងមានទុក្ខសោក និងភាពរីករាយនៅជាមួយគ្នា
11.    កុំធ្លាក់ទឹកចិត្ត ដរាបណាអ្នកមានក្តីសង្ឃឹម និងការខំប្រឹង ភាពជោគជ័យនៅតែអាចកើតមាន
12.    មនុស្សបរាជ័យ ភាគច្រើន មានលេសដោះសាររហូត
13.    ចំណាយលុយដើរលេង មិនអត់ប្រយោជន៍ឡើយ វាអាចធ្វើឲ្យអ្នកដឹង និងស្វែងយល់ច្រើនជាងមុន
14.    ខន្តី ជាធម៌ នាំមកនូវក្តីសុខ
15.    សម្រាម ពេលខ្លះ មានប្រយោជន៍ជាងមនុស្សនៅជុំវិញខ្លួនយើងទៅទៀត៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.success.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី17  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play