សុខភាពបុរស

ការស្រើបស្រាលផ្លូវភេទរបស់បុរស

នៅពេលដែលលិង្គបុរសម្នាក់ឡើងរឹង រាងកាយរបស់គាត់បានឆ្លងកាត់បួនដំណាក់កាលនៃការឆ្លើយតបផ្លូវភេទ ៖ ភាពរំជើបរំជួល ការឡើងខ្ពស់ ចំណុចកំពូល និងសេចក្តីសម្រេច។

ដំណាក់កាលទី ១ : ភាពរំភើបខាងផ្លូវភេទ ឬភាពរំជើបរំជួល
បុរសម្នាក់ទទួលបានការឡើងរឹងរបស់លិង្គ ជាមួយនឹងការរំញោចផ្នែករាងកាយ ឬផ្លូវចិត្ត ឬទាំងពីរតែម្តង។ នេះគឺបណ្តាលឲ្យមានឈាមបន្ថែមទៀតហូររត់តាមបណ្តោយប្រវែងនៃលិង្គរបស់គាត់។

ដំណាក់កាលទី ២ : ការឡើងខ្ពស់
ក្បាលលិង្គរបស់មនុស្សប្រុសកាន់តែធំ ហើយសរសៃឈាមនៅជុំវិញលិង្គពោរពេញដោយឈាម ហើយពងស្វាសនឹងរីកធំរហូតដល់ ៥០ ភាគរយ។ អារម្មណ៍កក់ក្តៅនៅជុំវិញតំបន់នោះនឹងកើនឡើង។ អត្រាបេះដូង និងសម្ពាធឈាមនឹងមានការកើនឡើង ហើយការដកដង្ហើមកាន់តែឆាប់រហ័ស នោះមានន័យថា គេជិតដល់ចំណុចកំពូលហើយ។
ដំណាក់កាលទី ៣ : ការឈានដល់ចំណុចកំពូល និងការបញ្ចេញទឹកកាម
ការកន្ត្រាក់ជាបន្តបន្ទាប់បង្ខំឲ្យទឹកកាមចូលទៅក្នុងបំពង់នោម ដែលជាបំពង់បញ្ចេញទឹកនោមផង និងទឹកកាមចេញមកពីលិង្គផង។ កន្ត្រាក់ទាំងនេះ គឺជាផ្នែកមួយនៃការឈានដល់ចំណុចកំពូល ហើយបុរសនេះឈានដល់ចំណុចមួយ ដែលគាត់មិនអាចបញ្ឈប់ការបាញ់ទឹកកាមបាន។

ដំណាក់កាលទី ៤ : សេចក្តីសម្រេច និងត្រឡប់មកធម្មតាវិញ
ចុងក្រោយនេះ លិង្គ និងពងស្វាសនឹងចាប់ផ្តើមថយចុះមកវិញតាមទំហំធម្មតារបស់ពួកគេវិញ។ គេក៏កំពុងដកដង្ហើមយ៉ាងខ្លាំង បេះដូងក៏លោតលឿន ហើយគាត់ប្រហែលជាបែកញើស ហើយក៏ចាប់ផ្តើមត្រឡប់មករកសភាពដើមវិញទាំងអស់៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី17  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play