ជំងឺទូទៅ

​ការយល់ដឹង​អំពី​ការ​ធ្វើតេស្ត​ឈាម​រក​បញ្ហា​អាឡែ​ហ្ស៊ី​

​ការ​ធ្វើ​តេស្ត​អាឡែ​ហ្ស៊ី​ប្រហែលជា​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​លើ​អ្នក​ដែល​សង្ស័យ​ថា​មានប្រតិកម្ម​នឹង​សារធាតុ​បង្ក​អាឡែ​ហ្ស៊ី​ដូចជា រោម​សត្វ អាហារ ធូលី​ដី ឬ​លម្អងផ្កា​។ នៅ​ពេល​អ្នក​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី ប្រព័ន្ធ​ភាពស៊ាំ​នឹង​ធ្វើការ​ប្រឆាំង​នឹង​សារធាតុ​គ្មាន​គ្រោះថ្នាក់​ទាំងនេះ​ដោយ​យល់ថា​វា​ជា​បញ្ហា​គ្រោះថ្នាក់​ទៅ​វិញ​។ ដើម្បី​ប្រឆាំង​នឹង​សារធាតុ​នេះ ប្រព័ន្ធ​ភាពស៊ាំ​នឹង​បង្កើត​ជា​អង់ទីគ័រ​ដែល​មានឈ្មោះ​ថា Immunoglobulin E (IgE)​។ 

​ការ​វាស់​កម្រិត​របស់​អង់ទីគ័​រ IgE ក្នុង​ឈាម​ប្រហែលជា​អាច​បញ្ជាក់​ដឹងថា តើ​អ្នក​មាន​ប្រតិកម្ម​នឹង​សារធាតុ​បង្ក​អាឡែ​ហ្ស៊ី​ពិសេស​ណាមួយ ខ្លាំងក្លា​ប៉ុណ្ណា​ហើយ​។ 

​រោគសញ្ញា​នៃ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ដែល​កើតឡើង​ជា​ញឹកញាប់​នោះ​មានដូចជា​៖ តឹង​ច្រមុះ កណ្តា​ស និង​ហៀរ​ទឹកភ្នែក​។ សញ្ញា​នៃ​ប្រតិកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ប្រហែលជា​មាន​ដូចជា​ពិបាក​ដកដង្ហើម​ខ្លាំង ឬ​ក្អួត​ខ្លាំង​។ 

​ការ​ធ្វើតេស្ត​ឈាម​អាច​មាន​ការចាក់​ម្ជុរ​តូច​មួយ​បូម​ឈាម​តាម​សរសៃ​វ៉ែន​នៅ​ដៃ​។ រឿង​នេះ​ច្រើនតែ​ធ្វើ​មិន​ដល់ ៥​នាទី​ឡើយ​។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នេះ​អាច​ជួយ​ឲ្យ​គ្រុពេទ្យ​ណែនាំ​នូវ​គម្រោង​នៃ​ការព្យាបាល ដែល​មាន​ការ​ចាក់​ថ្នាំ​ប្រឆាំង​នឹង​អាឡែ​ហ្ស៊ី​ដែរ ដើម្បី​បន្ថយ​កម្រិត​នៃ​ការ​មាន​ប្រតិកម្ម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  មេសា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play